អាល្លឺម៉ង់៖មនុស្សរាប់រយនាក់នៅក្នុងទីក្រុងប៊ែកឡាំងនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានប្រមូលផ្ដុំគ្នាដើម្បីប្រឆាំងនឹងការវាយប្រហារយោធាទៅលើទីក្រុងអាឡេប៉ូនៃប្រទេសស៊ីរី។ ក្រុមអ្នកតវ៉ាទាំងនេះគឺភាគច្រើនជាពលរដ្ឋស៊ីរីដែលបានភៀសខ្លួនទៅរស់នៅក្នុងឋានៈជាអ្នកស្វែងស្វែងរកជ្រកកោននៅប្រទេសអាល្លឺម៉ង់ ហើយពួកគេបានប្រមូលផ្ដុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅជិតវិមានប្រានដិនប៊ើកនៅប្រទេសអាល្លឺម៉ង់។
ក្រោយពីបានស្រែកទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខិតខំប្រឹងប្រែងថែមទៀតក្នុងការបញ្ចប់ការវាយប្រហារនេះហើយ ក្រុមអ្នកតវ៉ាបានបន្តក្បួនរបស់ពួកគេអហិង្សាទៅកាន់ស្ថានទូតនៃប្រទេសរុស្ស៊ីនៅក្នុងទីក្រុងប៊ែកឡាំងជាបន្តទៀត។
ក្រុមអ្នកតវ៉ាជាច្រើនបានកាន់បដាដែលសរសេរថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ីបានមានការពាក់ព័ន្ធនឹងអ្វីដែលពួកគេបានអះអាងថាគឺជាអ្នកសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុងអាឡិបប៉ូនៃប្រទេសស៊ីរី។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារ ក្រុមឧទ្ទាមនៅប្រទេសស៊ីរីបានសម្រេចកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់គ្នាមួយដើម្បីជម្លៀសជនស៊ីវិលចេញពីភាគខាងកើតនៃទីក្រុងអាឡេប៉ូ ខណៈភាគីរុស្ស៊ីបានប្រកាសថា សកម្មភាពយោធាទាំងអស់បានបញ្ឈប់ហើយៗពេលនេះរដ្ឋាភិបាលស៊ីរីត្រូវបន្តគ្រប់គ្រងទីក្រុងអាឡិបប៉ូនេះឡើងវិញ៕