រាជធានីភ្នំពេញ៖នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នឹងដឹកនាំថ្នាក់ដឹកក្រសួងចំនួន៨រូប ចូលបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា ។
សមាសភាពទាំងនោះរួមមាន៖លោក ស៊ុយ សែម រដ្ឋមន្ត្រី, លោក ហូ វិចិត្រ រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ, លោក ញឹក សុមេធ អនុរដ្ឋលេខាធិការ, លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ, លោក ប៉េង ណាវុធ អគ្គនាយករងធនធានរ៉ែ និង លោក ហ៊ីង ទន់ ប្រធាននាយកដ្ឋានរ៉ែសំណង់។
គួរបញ្ជាក់ថា ការចូលបំភ្លឺនេះធ្វើឡើងតាមការស្នើកោះអញ្ជើញរបស់ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការអនុវត្តការងារមួយចំនួន រួមនិងភាពមិនប្រក្រតីនៃរបាយការណ៍នាំចេញខ្សាច់របស់ប្រទេសកម្ពុជា៕