រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណដែលវិធានការនោះអាចជាយុទ្ធនាការទ្រង់ទ្រាយធំក្នុងការប្រឆាំងបទល្មើសគ្រឿងញៀន ។
យុទ្ធនាការនេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា អនុប្រធាន ។
ការដាក់ចេញវិធានការនោះត្រូវបានគេកត់សម្គាល់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជា ខណដែលប្រធានាធិបតីរូបនោះបានប្រើវិធានការក្តៅបំផុតពុំធ្លាប់មានលើពិភពលោក ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀនក្នុងប្រទេសរបស់លោក ៕