សម្តេចក្រុមព្រះចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកឈូក
ខេត្តកំពត៖សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះបានចុះជួបសំណេះសំណាលជាមួយក្រុមប្រជាពលរដ្ឋប្រមាណ៥០០នាក់នៅស្រុកឈូក ខេត្តកំពត។
ការចុះជួបពលរដ្ឋ ដែលជាអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ីនប៉ិច របស់សម្តេចក្រុមព្រះនោះគឺជាយុទ្ធនាការនៃការស្វែងរកសម្លេងគាំទ្រមុនពេលបោះឆ្នោតជាតិមកដល់នាពេលខាងមុខ៕