ប្រើល្បិច​ថ្មី​ធ្វើ​ទិញ​ទឹក​សុទ្ធ បន្លំ​ចូល​លួច​លុយ​ផ្ទះ​វី​ង​វេ​លុយ​ជិត​៥០០០​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រុមចោរ​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្រោមរូបភាព​យក​លេស​ទិញ​ទឹក​សុទ្ធ រួច​បាន​បន្លំ​ចូល​លួច​លុយ​ផ្ទះ​វី​ង​វេ​លុយ​និង​ប្ដូរប្រាក់​យ៉ី​ហោ​សួន​ចំប៉ី សុជាតិ​ចំនួន​ជិត​៥០០០​ដុល្លារ​អាមេរិក​។​
​ជនរងគ្រោះ​ឈ្មោះ ប្រិ​ម សុជាតិ ភេទ​ស្រី អាយុ​៤១​ឆ្នាំរ​បរវេ​លុយ​វី​ង ប្ដូរប្រាក់​និង​លក់​ភេសជ្ជៈ​មាន​ទីលំនៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​បាន​រៀបរាប់​អោយដឹងថា​៖ នៅវេលា​ម៉ោង​ប្រមាណ​៨.០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​មានមុខ​សញ្ញា​ជនសង្ស័យ​២​នាក់​ដែលមាន​ប្រុស​ម្នាក់​និង​ស្រី​ពាក់​ម៉ាស់​មុខ​ផង​បាន​ជិះ​ម៉ូតូ​មក​សួរ​ចង់​វេ​លុយ បន្ដិចក្រោយមក​ក៍បាន​ប្ដូ​ចិត្ត​ទិញ​ទឹក​សុទ្ធ​វិញ​ចំនួន​៣​យួរ​ប៉ុន្ដែ​បាន​ប្រាប់​អ្នកលក់​ថា​ចាំ​មកពីផ្សារ​វិញ​ចាំ​យក ហើយ​ទាំងពីរ​នាក់​ក៍​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​។​
​ក្រោយពី​ពួកគេ​បាន​ជិះ​ម៉ូតូ​ចេញ​បាត់ រហូតដល់​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ត្រឡប់មកវិញ​ជួន​ពេលដែល​លោកស្រី​ចេញទៅ​ផ្សារ​ផុត​ដែរ នៅតែ​ក្មួយ​ឈ្មោះ​នាថ​ជា​អ្នកមើល​ការលក់ដូរ ភ្លាមនោះ​ជនសង្ស័យ​បាន​ឈប់​ចត​ម៉ូតូ​នៅ​ចំហៀង​មុខ​ខាងស្ដាំ​ហាង​ហើយ​ស្ដ្រី​ម្នាក់​បាន​ដើរទៅ​ប្រាប់​អោយ​ក្មួយ​ម្ចាស់ផ្ទះ​ជួយ​លើក​ទឹក​អោយ​យកទៅដាក់​នៅ​និង​ម៉ូតូ​។ ការពន្យា​ពេល​រៀប​ទឹក​សុទ្ធ​ចំនួន​៣​កេស​និង​ការប្រគល់​លុយ​ថ្លៃ​ទឹក​ជាង​៤០០០០​រៀល​សុទ្ធតែ​លុយរាយៗ ចន្លោះ​ពេលនេះ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ផ្សេងទៀត​ដែល​ឈប់​ចត​ម៉ូតូ​នៅ​ចំហៀង​ខាងឆ្វេង​ហាង​បាន​លួច​ចូលទៅ​ខាងក្នុង​ផ្ទះ​រួច​យកលុយ​សម្រាប់​វេ​ដែល​ដាក់​ក្នុង​ទូ​អស់​តែម្ដង​ហើយ​គេចខ្លួនបាត់​ទាំងអស់គ្នា​ភ្លាមៗ​ដែរ​។​
​លោកស្រី​ម្ចាស់ផ្ទះ​បានអោយដឹង​បន្ដ​រថា មួយសន្ទុះ​ក្រោយពី​ក្មួយ​ជា​អ្នកលក់​រាប់​លុយ​ថ្លៃ​ទឹក​ហើយ​ទើប​ដើរ​សំដៅ​យកលុយ​ទៅ​ដាក់​នៅក្នុង​ទូ​ទើប​ដឹងថា​លុយ​ទាំងអស់​ត្រូវ​បាត់អស់​រលីង​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង​។​
​សមត្ថកិច្ច​បានអោយដឹង​ដែរ​ថា ករណី​ចូល​លួច​លុយ​ផ្ទះ​វេ​លុយ ប្ដូរប្រាក់​និង​លក់​ភេ​ស​ជ្ជះ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​ឋិត​នៅ​និង​លំនៅដ្ឋាន​ជនរងគ្រោះ​ខាងលើ​។​លុយ​ដែល​ជនសង្ស័យ​យកបាន​ចំនួន​២២២៤​ដុល្លា​អាមេរិក​និង​ប្រាក់​ខ្មែរ​ចំនួន​៥​លាន​រៀល​ផងដែរ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ជំរុញ​ការស្រាវជ្រាវ​និង​តាមដាន​មុខសញ្ញា​ផ្អែកលើ​ជំនាញ​ស្វែងរក​ជនសង្ស័យ​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

15644989_1807786096126619_328368827_n15644236_1807786086126620_477072148_n