បាញ់រះ​នៅ​ក្លិប​កំសាន្ត Epic បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ក្រុម​ជន​មិន​ស្គាល់មុខ​បាន​ជិះ​ម៉ូតូ​បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​ក្លឹប​កំសាន្ត Epic បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​បាក់ជើង​ខាងស្តាំ និង​បែក​គ្រាប់ភ្នែក​ខាងឆ្វេង ខណៈដែល​សន្តិសុខ​រូបនោះ និង​ជាច្រើន​នាក់​ទៀត​កំពុង​ឈរ​ឈាម​នៅខាងមុខ​ក្លឹប​កំសាន្ត​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
​តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយ​បាញ់ប្រហារ​ជន​មិន​ស្គាល់មុខ​មាន​គ្នា​៥-៦​នាក់ ជិះ​ម៉ូតូ​៣-៤​គ្រឿង បាន​ជិះ​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។ ទោះបីជា​យ៉ាង​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​បាញ់ប្រហារ​នេះ​ផងដែរ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ភ្លាមៗ ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​។​
​គួរ​បញ្ជាក់ថា ក្លឹប​កំសាន្ត Epic ស្ថិត​នៅក្បែរ​ស្ថានទូត​រុស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

fn-2016-12-19-07-03-57-2fn-2016-12-19-07-03-57-0