ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីក​ដូច​ផ្សិត​ក្នុង​ខេត្តបាត់ដំបង​សមត្ថកិច្ច​មិន​អើពើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បន្ទាប់ពី​សម្តេច​ក្រឡាហោម​បានចេញ​បទបញ្ជា​យ៉ាង​ក្តៅគគុក​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា កន្លងទៅ​ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​នូវ​ល្បែងស៊ីសង​ដែរ​កើតមាន​ជា​ហូ​ហែ​ដោយ​មិន​ខ្លាច​ពី​អជ្ញាធរ​មាន​សម្ថ​កិច្ច​នោះឡើយ​។​
​យ៉ាងណាមិញ​នៅក្នុង​ភូមិ​តា​ណាក ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ល្បែង​បញ្ជល់មាន់​១​កន្លែង​បាន​បើក​ឲ្យ​លេង​យ៉ាង​អនាធិប្បតេយ្យ នៅ​ភូមិ​តា​ណាក ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ដែលមាន​ម្ចាស់​សៃ​វៀន ឈ្មោះ ម៉ៅ ។​
​ក្នុងនោះ​អ្នកយក​ព័​ព៍​មាន យើង​បាន​ចុះ​ដល់​នឹង​កន្លែង​ផ្ទាល់​ហើយ​នៅពេលនោះ​ស្រាប់តែ​អ្នកញៀន​ល្បែង​មួយក្រុម​នេះ​បាន​ជេ​ប្រមាថ​មកលើ អ្នកយក​ព័​ត៍​មាន​យ៉ាងខ្លាំងៗ ។ អ្នក​ដែល​ជេ​ប្រមាថ​នេះ​ប្រហែលជា​គ្មាន​ម្ដាយ​និង​បងប្អូន​ស្រី​ទេ​មើលទៅ ។​
​តាម​ប្រភព​ច្បាស់ការ​នៅ​និង​កន្លែង​បាន​ឲ្យ​ដឹងថា អ្នក​មកលេង​ល្បែង​ប្រជល់មាន់​ខាងលើនេះ​មិនតិច​ពី​២០០​នាក់​នោះទេ ហើយ​ក៏មាន​ប៉ូលិស PM​ទា​ហ៊ាន អា​ជីករ​ក្នុង​ផ្សារ​មោង​ផងដែរ​រួមទាំង​អ្នករត់ម៉ូតូឌុប​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំងមូល​មានការ​ព្រួយបារម្ភ ពី​ការលេង​ល្បែង​ខាងលើនេះ​កើតមាន​នូវ​ចោរលួច​ឆក​ប្លន់ និង​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រូ​សារ​និង​ជិតខាង​ជាដើម ។ ប្រជាពលរដ្ឋ​បាន​ទ​ទួ​ច​សូម​ឲ្យ សមត្ថកិច្ច​ជួយ​បង្ក្រាប​នៅ​ល្បែងស៊ីសង​ខាងលើនេះ​ផង ។​
​ជាពិសេស​អជ្ញាធរ​ត្រូវ​បង្ក្រាប​អ្នកញៀន​នឹង​ល្បែង​ទាំងនោះ​ដែល​បាន​ជេ​ប្រមាថ​មកលើ​អ្នកយកព័ត៌មាន​យើង
​បន្ទាប់ពី​សម្ដេច​ក្រឡាហោម​ថែមទាំង​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​តឹងរឹង​តាមផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​ទីតាំង ឬ​អ្ម​កនៅ​ពីក្រោយ​ខ្នង​នៃ​បន​ល្បែង​ខុសច្បាប់​ទាំងនោះ​ទៀតផង មិន​ថា អ្នកកាង​ល្បែងស៊ីសង​នោះ មាន​ឋានៈ​ឬ​បុណ្យ​ស័ក្ដិធំ​ប៉ុណ្ណា​នោះទេ ។ ប៉ុន្តែ​បទបញ្ជា​ដ៏​ក្ដៅគគុក​របស់​សម្ដេច​ក្រ​ឡា​ហោម ដែល​បានចេញ​នូវ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​វិធានការ​បង្ក្រាប​ល្បែង​ខុសច្បាប់​ផង​នោះគេ​មិនទាន់​ឃើញ​សមត្ថកិច្ច​នៅក្នុង​ខេត្តបាត់ដំបង ចាប់ផ្ដើម​កំរើក​ចុះបង្ក្រាប​បន​ល្បែង​ដែល​កំពុង​រីក​ដូច​ផ្សិត​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្ត​នៅឡើយ​។​
​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ទម្លាយ​ឲ្យ​ដឹងថា ទីតាំង​ល្បែង​ហ្គេម ទីតាំង​ភ្នាល់​បាល់ និង​ល្បែង​នានា​ដែល​ឡាយ​ផ្ទា​ល់ពី​កាស៊ីណូ​តាម​អ៊ី​ន​ធើរ​ណេ​ត​មាន​យ៉ាង​តិចជាង​២៥​កន្លែង នៅក្នុង​ក្រុង​បាត់ដំបង ។ នេះ​មិនទាន់​និយាយ​អំពី​ទីតាំង​កត់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​ដែល​កំពុងដំណើរការ​រាប់​រយ​កន្លែង​នៅឡើយ​ទេ ហើយក៏​មិន​និយាយ​បន​ល្បែង​នៅតាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​ដែរ​។​
​ចំណែក​សមត្ថកិច្ច​ខេត្តបាត់ដំបង​ហាក់​នៅ​មិនទាន់​គិតគូរ​អំពី​បទបញ្ជា ឬ​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ដែល​បញ្ជា​ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅតាម​មួលដ្ឋាន​នៅឡើយ​ទេ ខណៈដែល​ល្បែងស៊ីសង​កំពុង​ផុសផុល​យ៉ាងខ្លាំង​ពាសពេញ​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្ត ។​
​បើតាម​ការកត់សម្គាល់ ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​បំពុល​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់​ស្ទើរ​គ្រប់​ស្រទាប់​នោះ គឺ​ល្បែង​ចាក់បាល់ ល្បែង​កន្ទុយលេខ និង​ទីតាំង​ល្បែង​ហ្គេម​ផ្សេងៗ​ផងដែរ ៕

15554936_1808125706092658_91974022_n15631399_1808125719425990_1744782788_o 15645296_1808125709425991_1423381146_n 15645669_1808125712759324_1712345160_n 15657850_1808125732759322_837693807_o