ភ្នំពេញ៖រថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងត្រូវបានជនមិនស្គាល់មុខបានយកមកប្លុងចោលអស់រយ:ពេល៣យប់៣ថ្ងៃនៅផ្លូវណឺងហែមជាប់របងផ្ទះជួលខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ១៩ខែធ្នូឆ្នាំ២០១៦ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួលក៏សមត្ថកិច្ចចុះមកពិនិត្យ និងស្រាវជ្រាវរកម្ចាស់ ។
តាមការរៀបរាប់ពីសមត្ថកិច្ចដែលបានមើលតាមកាម៉ារ៉ាសុវតិ្ថភាព បានអោយដឹងថា កាលពីយប់ថ្ងៃសុក្រវេលាម៉ោងប្រហែល១២យប់មានរថយន្តcameryស្លាកលេខភ្នំពេញ2AE-4066 មានគ្នាប្រុសស្រីចំនួន៦នាក់មកឈប់នៅទីតាំងនេះហើយបាននាំគ្នាចុះពីរថយន្តធ្វើដំណើរទៅបាត់ស្រមោលទាំងអស់ដោយបន្សល់ទុលរថយន្តចោលចាក់សោរជិត។
ដោយមានការសង្ស័យខ្លាចក្រែងមានក្រុមជនសង្គមងងឹតធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ និងខ្លាចក្រែងមានបញ្ហាដល់អាយុជីវិតមនុស្សនោះប្រជាពលរដ្ឋនិងម្ចាស់ផ្ទះជួលក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យតែម្តង។
តាមការស្រាវជ្រាវជំហានដំបូងសមត្ថសង្ស័យជាករណីឃាតកម្ម តែបន្ទាប់ពីធើ្វកោសល្យវិច្ឆ័យយ៉ាងល្អិតល្អន់គឺរថយន្តនេះត្រូវម្ចាស់យកមកទុកចោលតែប៉ុណ្ណោះ។
ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុដើម្បីយកទៅរក្សាទុកស្រាប់តែលេចមុខយុវជន២នាក់ដែលមកអាះអាងថារថយន្តនោះជារថយន្តរបស់ខ្លួន។
យុវជនដែលអះអាងថាជាម្ចាស់រថយន្តនោះឈ្មោះ វុធ ថៃ អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងបុរីត្រពាំងថ្លឹង បានរៀបរាប់អោយដឹងថា នៅយប់កើតហេតុកាលពីយប់សុក្ររូបខ្លួនបានទៅដើរលេងជាមួយមិត្តភ័ក្រប្រុសស្រី៦នាក់នៅក្លឹបកំសាន្ត ដោយសារតែយប់ជ្រៅទើបរូបខ្លួនទុករថយន្តនេះនៅខាងក្រោមរួចក៏ឡើងទៅសម្រាកផ្ទះជួលរបស់មិត្តភ័ក្ររហូតមកដល់ព្រឹកថ្ងៃទី១៩ខែឆ្នាំដដែលស្រាប់តែឃើញសមត្ថកិច្ចកំពុងត្រួតពិនិត្យរថយន្តនេះតែម្តង។
ក្រោយពេលដឹងរឿងសមត្ថកិច្ចបានអោយយុជនរូបនោះយកឯកសារពាក់ព័ន្ធដើម្បីផ្ទៀផ្ទាត់ថារថយន្តនោះពិតជាកម្មសិទ្ធរបស់ខ្លួនពិតប្រាកដមែន ទើបប្រគល់រថយន្តអោយយវិញ ហើយក៏បានណែនាំកុំអោយលើកក្រោយធ្វើដូច្នឡទៀត។បញា