រដ្ឋមន្ត្រី​សុខាភិបាល​អាច​នឹង​ស្នើសុំ​ដក​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៩ ខែធ្នូ​ខាងមុខនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នឹង​ចូលទៅ​បង្ហាញខ្លួន​នៅ​រដ្ឋសភា ដើម្បី​បំភ្លឺ​លើ​សំណួរ​របស់​តំណាងរាស្ត្រ បក្សប្រឆាំង ជុំវិញ​ភាពមិនប្រក្រតី​មួយចំនួន សំខាន់​អំពើពុករលួយ​ទាក់ទង​មូលនិធិ​សកលលោក​ការចាត់ចែង​ឱសថ​នាំចូល​ការ​និង​ការ​គ្រប់​គ្រង់​មិនបាន​ត្រឹមត្រូវ​នូវ​ប្រព័ន្ធ​តំហែទាំ​សុខាភិបាល​របស់​ប្រទេស ដែល​កំពុងតែ​ខ្វះ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​
​លោក ស៊ុន ឆៃ តំណាងរាស្ត្រ​បក្សប្រឆាំង​ថ្លែងថា ប្រសិនបើ លោក ម៉ម ប៊ុនហេង មិនអាច​ផ្តល់​ចម្លើយ​សមស្រប​បានទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ព្យាយាម​ឲ្យ​មាន​ការដក​រូបលោក​ពី​តំណែង ។​
​កត់សម្គាល់ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​មិន​សប្បាយចិត្ត រហូត​ដាក់​បណ្តាសារ​ថែមទៀត សំខាន់​ទាក់ទង​អត​ច​រិ​ក ក្រុម​សីលធម៌ ខណដែល​ផ្ទៃក្នុង​ក្រសួង​លេចឮ​ភាពមិនប្រក្រតី​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​តំណែង​លោក ម៉ម ប៊ុនហេង មែន​នោះ ប្រហែលជា​ប្រជាពលរដ្ឋ​គាំទ្រ និង​សាទរ​៕

af527aeb-8962-4acd-82e5-852ef0a35a57