ជំនាញ​រកឃើញ​រថយន្ត​ខុស​បច្ចេកទេស​៥២​គ្រឿង​រត់​លើ​ដងផ្លូវ​ជាតិ​ក្នុ​ង​ខេត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ខាង​ជំនាញ​សាធារណ​ការចុះពិនិត្យរ​ថ​យន្ត​ត​ទ្រុង​ខុស​លក្ខណៈ​ប​ច្ចេស​រកឃើញ​មាន​រថយន្ត​៥០​គ្រឿង​ដែល​ចរាចរណ៍​លើ​ដងផ្លូវ​។​
​លោក ហេង ប៊ុនលី ប្រធានការិយាល័យ​ដឹកជញ្ជូន​ខេត្តបាត់ដំបង​បាន​ប្រាប់​សា​ព័​ត៍​មាន​មេគង្គ​ប៉ុ​ស្ត៍​ថា​÷ ក្នុងអំឡុងពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​ក្នុង​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​ចំនួន​៣០៩​គ្រឿង រកឃើញ​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ចំនួន​៥០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​តូច​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង​និង​រថយន្ត​ប្រភេទ​ធំ​ដឹកទំនិញ​ចំនួន​៤៨​គ្រឿង​។​
​ការត្រួតពិនិត្យ​នេះ​លើ​៥​គោលដៅ​លើ​យានដ្ឋាន​ក្នុង​ទីប្រជុំជន​ក្រុង​បាត់ដំបង​ចំនួន​៣​កន្លែង​និង​នៅ​គោលដៅ​លើ​ដងផ្លូវ​សា​ធារ​ណះ​លើ​កំណាត់​ផ្លូវ​វាង​ក្រុង​ចំនួន​២​លើក ជា​លទ្ធផល​មាន​រថយន្ត​ចំនួន​២៤​គ្រឿង​ម្ចាស់​ស្ម័គ្រចិត្ត​កាត់​ទ្រុង​ដើម្បី​កែសម្រួល​នៅនឹងកន្លែង​និង​រថយន្ត​ចំនួន​២៦​គ្រឿង​ទៀត​ម្ចាស់​សុំ​ធ្វើ​កិច្ចសន្យា​យក​រថយន្ត​ទៅ​កាត់​សម្រួល​អោយ​ស្របតាម​បច្ចេកទេស​នៅ​យានដ្ឋាន ហើយ​យក​រថយន្ត​មកអោយ​មន្ត្រី​ជំនាញ​ពិនិត្យ​សារជាថ្មី​។ ជាគោលការណ៍​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះដែរ​មន្ត្រី​ជំនាញ​អនុវត្ត​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ត​បន្ថែម​ទ្រុង​ផ្នែក​កម្ពស់​ឡើងលើ កា​រត​ពង្រីក​ទទឹង​តួ​រថយន្ត​និង​កា​រត​ចេញទៅ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​។​
​លោក ខាន់ ម៉ា​ណេ ទីប្រឹក្សា​របស់​សម្តេច​ក្រ​ឡា​ហោម​និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តបាត់ដំបង​កាលពីដើម​ខែ ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ដំបូង​បាន​លើកឡើងថា យោងតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​របស់​ក្រសួង​សាធារណ​ណះ​ការ​និង​ដឹកជញ្ជូន​ក្នុងការ​អនុវត្ត​ច្បាប់​អោយបាន​តឹងរឹង​នេះ គឺធ្វើឡើង​ជាប្រចាំ​បន្ត​រហូត​មិនមែន​អនុវត្ត​តែមួយ​ប្រាវ​ទេ ដូចនេះ​ដើម្បី​ប្រសិទ្ធ​ការងារ​និង​សុវត្ថិភាព​មនុស្ស​រួមទាំង​សុវត្ថិភាព​ផ្លូវថ្នល់​ផងដែរ សុំ​ម្ចាស់​យានយន្ត​រួមទាំង​ម្ចាស់​យានដ្ឋាន​នានា​ចូលរួម​រក្សា​ការពារ​ទាំងអស់គ្នា​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​សម្រាល​ការ​ខួច​ខាត​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​ដូច​កន្លងមក​៕

15645463_1808466412725254_95198546_n15631557_1808466432725252_382280274_o15631086_1808466429391919_2079069945_o15609080_1808466416058587_1183397760_o15608724_1808466406058588_221143986_o15608632_1808466426058586_231938861_o