អគ្គ​រដ្ឋ​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

តួ​ក​គី​៖​ទីភ្នាក់ងារ​ព័ត៌មាន RT របស់​រុស្ស៊ី​បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ អំឡុងពេល​ចូលរួម​ទស្សនា​ការតាំង​ពិ​ព័ណ៌​រូបថត​មួយ នៅក្នុង​ទីក្រុង​អង់កា​រ៉ា​។​
​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អង់កា​រ៉ា លោក Andreї Karlov ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ឱ្យ​របួស​ធ្ងន់ធ្ងរ ហើយ​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ភ្លាមៗ ប៉ុន្តែ​ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក គាត់​បាន​ស្លាប់បាត់​បង់ជីវិត​តែម្តង ។
​ទោះជា​យ៉ាងណា​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​ជុំវិញ​ករណី​បាញ់ប្រហារ​នេះ សូម្បីតែ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ខ្មាន់កាំភ្លើង ក៏​ពុំទាន់​ត្រូវបាន​គេ​បញ្ជាក់​នោះដែរ​៕

fn-2016-12-20-00-26-38-2

fn-2016-12-20-00-26-38-0