បើករថយន្ត​ធន់​ធំ​បុក​រះ​ហ្វូងមនុស្ស​ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​៥០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​អាឡឺម៉ង់​៖​យោងតាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹងថា រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​សំរុក​បុក​ចូល​ហ្វូងមនុស្ស ដែល​កំពុងតែ​ដើរ​ទិញ​ឥ​វ៉ាន់ Christmas នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង Berlin ប្រទេស​អាឡឺម៉ង់ បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​ស្លាប់ និង​ជាង​៥០​នាក់​រងរបួស​។​
​ក្រោយ​បង្ក​គ្រោះថ្នាក់​សម្លាប់​មនុស្ស​ជាច្រើន តៃកុង​រថយន្ត​នោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ភ្លាមៗ និង​បញ្ជូន​ទៅកាន់​កន្លែង​សួរចម្លើយ​។ ទន្ទឹម​នោះ​កំលាំង​ប៉ូលិស​បានធ្វើការ​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter ដើម្បី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ផ្ទះ​កុំ​ទាន់​ចេញ​ធ្វើដំណើរ​ទៅណា​មក​ណា ហើយ​ពេលនេះ​ក្រុម​កម្លាំង​ជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​។​
​ជាមួយគ្នានេះ​ក្រោយ​កើតមាន​ការវាយប្រហារ​នេះ​ក្រុម​ភេរ​វក ISIS បាន​ចេញមុខ​ប្រកាសថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​៕

fn-2016-12-20-07-49-10-0 fn-2016-12-20-07-49-10-1