ពុល​ស្រា​លាយ​ខុស​បច្ចេកទេស​ស្លាប់​មនុស្ស​៣៣​នាក់​នៅ​រុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​មូ​ស្គូ​៖​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិន​ហួរ ចេញផ្សាយ​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់​៣៣​នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា បន្ទាប់ពី​ពួកគេ​ទាំងនេះ​បាន​លាយ​សាប៊ូ​ដុះ​ខ្លួន​ជាមួយនឹង​ស្រា​មាន​ម៉ាក​សញ្ញា «Boyarishnik» នៅឯ​ទីក្រុង​អៀ​គុត (Irkutsk) ស្ថិតនៅ​ភាគ​ខាងកើត​នៃ​តំបន់​ស៊ី​បេ​រី​។
​អាជ្ញាធរ​និយាយថា ជុំវិញ​បញ្ហា​នេះដែរ​ក្រុម​អ្នកស៊ើប​អង្កេត​បានបញ្ជាក់​ថា មនុស្ស​៣៣​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា ខណៈ​មនុស្ស​ជាង​៥៤​នាក់​ផ្សេងទៀត កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ រីឯ​ការស៊ើបអង្កេត​កំពុងតែ​ធ្វើឡើង​។
​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ បាន​បញ្ជា​ឲ្យ​គណៈរដ្ឋមន្ត្រី​របស់ខ្លួន​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ពុល​ស្រា និង​ស៊ើបអង្កេត​ករណី​នៃ​ការ​លាយ​ស្រា ជាមួយ​សារធាតុ​ខុស​បច្ចេកទេស​ខាងលើ​៕

fn-2016-12-19-16-16-14-0