អគារ​សាលាខេត្ត​បាត់ដំបង​អាយុ​ជាង​១០០​ឆ្នាំ​ត្រូវ​អាជ្ញាធរ​រៀបចំ​ជា​សារៈមន្ទីរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជ្ញាធរ​របស់​ខេត្តបាត់ដំបង​បានរៀបចំ​អតីត​អគារ​សាលាខេត្ត​ដែលមាន​អាយុ​១១១​ឆ្នាំ​អោយទៅជា​សា​រះ​មន្ទីរ​ដាក់អោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​កំសាន្ត​។​
​ក្នុង​ពិធី​ក្រុង​ពាលី​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​នេះ​លោក ងួន រត​នះ ប្រធាន​គណៈកម្មការ​ខេត្ត​ចាត់ចែង​រៀបចំ អភិរក្ស​និង​ថែទាំ​សារៈមន្ទីរ​សាលាខេត្ត​បាត់ដំបង​បានអោយដឹងថា ដោយ​ពិនិត្យឃើញ​កាលានុវត្តភាព​និង​សារៈសំខាន់​ពិសេស​ដើម្បី​ការកែរ​លំអរ​អោយមាន​សោភ័ណភាព​ថែម​មួយកំរិត​ទៀត​ទើប​អាជ្ញាធរខេត្ត​សម្រេច​រៀបចំ​អតីត​អគារ​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង​ចាស់​ដែល​នៅ​ទំនេរ​ជា​សារៈមន្ទីរ​ដោយ​ស្វែងរក​ដៃគូរ​វិស័យ​ឯកជន​ដើម្បី​ទ្រទ្រង់ ការពារ និង​អភិរក្ស​អគារ​ចំណាស់​អាយុ​ជាង​១០០​ឆ្នាំ​អោយបាន​គង់វង្ស​តទៅ​។​
​លោក ងួន រត​នះ បាន​បន្តថា អតីត​អរ​គា​សាលាខេត្ត​ដែលមាន​អាយុកាល​ដ៏​ចំណាស់​ខាងលើនេះ​ក្រៅពី​គោលបំណង​អភិរក្ស និង​ថែ​រទាំ​អោយបាន​គង់វង្ស​ក៏មាន​គោលបំណង​សំខាន់​ផងដែរ សំដៅ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​អោយ​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​អោយបាន​កាន់តែ​កើនឡើង​ថែមទៀត​ពីមួយ​ឆ្នាំ ទៅ​ឆ្នាំ​។​
​យោងតាម​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ខេត្ត​រៀបចំ អភិរក្ស​ថែទាំ និង​គ្រប់គ្រង​បានអោយដឹងថា ការរៀបចំ​សា​រះ​មន្ទីរ​ជា​បេ​តិក​ភ័ណ​របស់​ខេត្ត​និង​សម្រាប់​អ្នកជំនាន់ក្រោយ​នេះ ផ្តោត​យកចិត្តទុកដាក់​លើ​ការដាក់​តាំង​រូបភាព ទស្សនីយភាព​ផ្សេងៗ​ដែល​កើតឡើង​ក្នុងសម័យ​គ្រប់គ្រង​ដោយ​លោក​ម្ចាស់​នីមួយៗ​រហូតដល់​ឆ្នាំ​១៩០៧ និង​ក្នុងសម័យ​អាណានិគមនិយម​បារាំង ប្រវត្តិ​នៃ​ការដឹកនាំ​ខេត្តបាត់ដំបង​និង​រូបថត​អភិបាលខេត្ត​ពី​សម័យ​អាណានិគមនិយម​បារាំង​រហូតដល់​បច្ចុប្បន្ន ក្រៅពីនេះ​រៀបចំ​ដាក់តាំង​នូវ​វត្ថុ​បុរាណ រូបចំលាក់ រូបភាព​សិ​ល្បះ បញ្ចូល​សម្លេង​និង​រូបភាព​ដោយ​រៀបរាប់​ប្រវត្តិ​ខ្លីៗ​តាម​ប្រវត្តិកាល​នីមួយៗ​ជា​ភាសា​ខ្មែរ អង់គ្លេស​ឬ​ភាសា​បារាំង​ផងដែរ​។​
​គួរ​បញ្ជាក់ថា​៖ ការសម្រេចចិត្ត​របស់​អាជ្ញាធរខេត្ត​បាត់ដំបង​ដាក់​អតីត​អគារ​សាលាខេត្ត​ចាស់​ដែល​បាន​កសាងឡើង​ដោយ​សម័យ​លោក​ម្ចាស់​កថា ថន​ឈុំ​កសាង​ក្នុង​ឆ្នាំ​១៩០៥​អោយ​ក្លាយជា​សម្បត្ដិ​បេ​តិក​ភ័ណ​សារមន្ទីរ​ខេត្ត បន្ទាប់ពី​អគា​សាលាខេត្ត​ថ្មី​ដំណើរការ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវ​នៅ​ឆ្នាំ​២០០៥​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​៕

15666226_1808516412720254_100300487_n15666215_1808516429386919_1766199859_n15644862_1808516382720257_1074141725_n15644800_1808516392720256_674545094_n15644416_1808516456053583_2001763503_n15644212_1808516426053586_1812084302_n15497804_1808516416053587_695937067_n