ប៉ូលិស​តួ​ក​គី​ចាប់ខ្លួន​សមាជិក​ក្រុមគ្រួសារ​ឃាតករ​ដែល​​បាញ់សម្លាប់​ទូត​រុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​អង់កា​រ៉ា៖ប៉ូលិស​តួ​ក​គី​បាន​ចាប់ខ្លួន​ឪពុកម្តាយ និង​បងប្អូន​ឃាតករ ដែល​បាញ់សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី កាលពី​ព្រឹក​មិញ ។ ប្រតិបត្តិ​ការចាប់ខ្លួន​ក្រុមគ្រួសារ​ឃាតករ​នេះ មាន​ចំនួន​៦​នាក់ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការស៊ើបអង្កេត ជុំវិញ​ករណី​ឃាតកម្ម​លើ លោក Andrey Karlov​។​
​លោក Karlov ត្រូវបាន​ខ្មាន់កាំភ្លើង​ជា​មន្ត្រីប៉ូលិស​តួ​ក​គី​ម្នាក់​បាញ់សម្លាប់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ អំឡុងពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា នៅឯ​ពិធី​តាំងពិព័រណ៍​រូបថត​មួយកន្លែង​ក្នុង​ទីក្រុង​អង់កា​រ៉ា​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​តួ​ក​គី ដែល​ចេញផ្សាយ​បន្ត​នៅមុននេះ​បន្តិច​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នា​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែធ្នូ ឆ្នាំ​២០១៦៕

fn-2016-12-20-15-17-32-0