កោះហៅ​ប្រធាន​ផ្សារ​ស្រុក​ស្អាង​ទៅ​សួរនាំ​រឿង​យកលុយ​ពី​ពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង ក​ញ្ចើ ល្អី​!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2016 ក+ ក-

​ខេត្តកណ្ដាល​៖​ប្រធាន​ផ្សារ​ស្អាង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវបាន​សាលាដំបូង​ខេត្តកណ្ដាល ចេញ​ដីកាកោះ​អោយចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​ករណី​នៅ​បន្ត​យកលុយ​ភាស៊ី​ពី ប្រជាពលរដ្ឋ​លក់ដូរ​នៅតាម​កញ្ច្រែង កញ្ជើ ល្អី ក្នុង​ផ្សារ​ល្មើស​ពី​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។​
​តុលាការ​បាន​កោះហៅ​លោក​ប៉ោ សេង ប្រធាន​ផ្សារ​ស្អាង អោយចូល​ខ្លួន​ទៅ​បំភ្លឺ​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ​៕

wat-19035fn-2016-12-20-15-02-17-0fn-2016-12-20-15-02-22-0fn-2016-12-20-15-02-12-0