អ្នកកាសែត​មួយចំនួន​ស្លាប់​អំឡុង​ការប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

​ស៊ី​រី​៖​ចំនួន​អ្នកកាសែត​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ឬ​ការបាញ់​គ្នា​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ដែល​ភាគច្រើន​ដោយសារតែ​ជម្លោះ​កំពុង​បន្ត​នៅក្នុង​ម​ជ្ឈឹ​ម​បូព៌ា​ដោយមាន​១០៧​នាក់​បាន​ស្លាប់​ក្នុងប្រទេស​ស៊ី​រី​ចាប់តាំងពី​សង្គ្រាមស៊ីវិល​បានចាប់ផ្តើម​កាលពី​ប្រាំ​ឆ្នាំមុន​។​
​ការវិភាគ​ចុងក្រោយ​បំផុត​របស់​គណៈកម្មាធិកា​រកា​រពារ​អ្នកកាសែត (CPJ) បាន​រកឃើញថា អ្នកកាសែត​យ៉ាងហោចណាស់​៤៨​នាក់​ត្រូវបាន​សម្លាប់​ដោយសារតែ​ការងារ​របស់​ពួកគេ​នៅ​ចន្លោះ​ថ្ងៃទី​១​ខែមករា​ដល់​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៦​ខណៈ​២៦​នាក់​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​។ ការស្លាប់​អ្នកកាសែត​២៧​នាក់​ទៀត​គឺ​ស្ថិតក្រោម​ការស៊ើបអង្កេត​ដើម្បី​កំណត់ថា​តើ​ពួកគេ​ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​ការរាយការណ៍​នេះដែរ​ឬក៏​អត់​។​
​បើទោះបី​ជាមាន​កំណើន​ហានិភ័យ​នៃ​សេចក្តីរាយការណ៍​ពី​តំបន់​មាន​ជម្លោះ​ក៏ដោយ ចំនួន​សរុប​នៃ​អ្នកកាសែត​ដែល​ស្លាប់​នៅ​ឆ្នាំនេះ​បាន​ធ្លាក់ចុះ​ពី​ចំនួន​៥៥​នាក់​នៅ​ឆ្នាំ​២០១៥​ខណៈដែល​ការសម្លាប់​ដើម្បី​សងសឹក​ចំពោះ​ការរាយការណ៍​គឺ​បាន​ធ្លាក់ចុះ​ដល់​១៨​នាក់​ដែលជា​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០០២​មក​។​
​សម្រាប់​ឆ្នាំ​ទី​ប្រាំ​នៃ​សង្គ្រាម ស៊ី​រី​គឺជា​ប្រទេស​ដែលមាន​អ្នកកាសែត​ស្លាប់​ច្រើន​បំផុត​ពោលគឺ​មាន​អ្នកកាសែត​១៤​នាក់​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៦​នេះ​។ ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​យេ​មែន​គឺជា​ប្រទេស​លំដាប់​ទី​ពីរ​ដែលមាន​អ្នកកាសែត​ស្លាប់​ច្រើន​។ CPJ បាន​និយាយថា អ្នកកាសែត​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​នីមួយៗ​នៅ​ឆ្នាំនេះ​។​
CPJ បាន​និយាយថា ហេតុផល​សម្រាប់​ការធ្លាក់ចុះ​នៅក្នុង​ការសម្លាប់​នេះ​គឺ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ប៉ុន្តែ​អាច​បណ្តាលមកពី​ការបង្កើន​ការយកចិត្តទុកដាក់​ជា​សកល​និង​ការប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បំបិទ​សំឡេង​អ្នកកាសែត​។​
CPJ ក៏បាន​និយាយ​ផងដែរ​ថា ការចំណាយ​ខាង​នយោបាយ​ដើម្បី​សម្លាប់​អ្នកកាសែត​កំពុង​កើនឡើង​៕

BRAZIL-RIO/VIOLENCE