ឃោរឃៅ​ណាស់​! ​សុំ​រួមរ័ក​មិន​ព្រម​ឲ្យ ចាប់​អារ​.​ក​សម្លាប់ចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​ជីក្រែង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដោយ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ទៅ​ស្ត្រី​វិកល​ច​រិ​ក​ម្នាក់ នៅ​ភូមិ​តា​ព្រំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុ​ក ញុ​ច ហៅ ជា វ៉ៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ទើបតែ​ចេញពី​ពន្ធនាគារ​បាន​៧​ថ្ងៃ​ប៉ុណ្ណោះ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ សំ ណាន អាយុ​៤៦​ឆ្នាំ (​ជា​មនុស្ស​វិកល​ច​រិ​ក​) រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​
​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​ប្រហែលជា​ជនសង្ស័យ​សុំ​ស្ត្រី​ជា​ជនរងគ្រោះ​រួមរ័ក តែ​ស្ត្រី​រងគ្រោះ​មិន​ព្រម​ឲ្យ ហើយ​ព្រមទាំង​ជេរ​បញ្ចោរ​ទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​យក​កាំបិត​ចុង​ស្រួច​ចាប់​អារ​.​ក​សម្លាប់​តែម្តង​។​
​ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បញ្ជូន​ទៅធ្វើ​ការសាកសួ​រ​បន្ថែម​នៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

da03678c-f0a9-4cf6-80f4-a4c32d7507ff5d637c6e-734e-43ea-9ac9-873ef4c0048a06649fc6-3c4d-4ad4-9faf-7ebd9e67b308