អាជ្ញាធរខេត្ត​បាត់ដំបង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​សហការ​ណ៍​ជាមួយ​មន្ទីរ​កសិកម្ម​.​ខណ្ឌ​រដ្ឋបាល​ជលផល​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត ប៉ូលីស​ស្រុក ផ្នែក​សឹក​រង​ស្រុក យោធភូមិភាគ​ទី​៥ ប៉ូលីស​ចរាចរណ៍​ជើង​ទឹក សហ​គន​មន៍​សហព័ន្ធ ឃុំ​កោះ​ជី​វាំង អភិបាលរង​ស្រុក​សង្កែ អភិបាលស្រុក​ឯក​ភ្នំ​សរុប​៨០​នាក់​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​
លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បានបញ្ជាក់​អោយដឹងថា នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះដែរ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​កោះ​ជី​វាំង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ក្រោម​ការដឹកនាំ​ចុះ​ផ្ទា​ល់ពី ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​ដំបង ។ លោក​បន្តថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​បទល្មើស​ជាក់ស្តែង​ជា​លទ្ធផល​សមត្ថកិច្ច​បា​ន​ធ្វើការ​កាប់បំផ្លាញ​សាច់​ម៉​ង​ចំនួន​៥៥០០ ម៉ែត្រ​។ កាប់បំផ្លាញ​បង្គោល ចំនួន ២២០០ ដើម​។ កាប់បំផ្លាញ​ឡុ​ក​ចាប់​ត្រី​ចំនួន​៥ គ្រឿង និង​កាប់បំផ្លាញ​ជម្រក​ស្នាក់នៅ​របស់​ជនល្មើស​បាន​ចំនួន​០៣​កន្លែង​៕

15497887_1809311529307409_29143426_n15644343_1809311519307410_220578687_n 15644859_1809301775975051_2073833898_n 15645303_1809301762641719_348195048_n 15683378_1809311515974077_392165700_n