សត្វព្រៃ​ចំនួន​៥៦៣​ក្បាល​ត្រូវបាន​បង្ក្រាប និង​ដុត​កំទេចចោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សត្វព្រៃ​ចំនួន​៥៦៣​ក្បាល​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​ចុះ​បង្ក្រាបបាន​និង​ធ្វើ​ការដុត​កំទេចចោល​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក ពិត ភារ​ក្ស នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​បានបញ្ជាក់​អោយដឹងថា​៖​កាលពី​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០១៦​ដោយមាន​ការដឹកនាំ​ពី​លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​កម្លាំង​ជំនាញ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​សត្វព្រៃ​(​សត្វ​ស្លាប​)​ចំនួន​២​ទីតាំង​។ ទីតាំង​ទី​១​នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង​ទី​តាំងទី​២​នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ
​ខេត្តបាត់ដំបង​។​
លោក​បន្តទៀតថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ផងដែរ​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​នាំខ្លួន​ម្ចាស់​២​នាក់មក​ធ្វើការ​សាកសួរ​និង​បាន​ចងក្រង​សំណុំរឿង​តាម​នីតិវិធី នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​។ ចំណែក​វត្ថុតាង​សត្វព្រៃ​(​សត្វ​ស្លាប​)​ងាប់​ត្រូវបាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​
លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ខាងលើនេះ​សមត្ថកិច្ច​រឹបអូស​បាន​សត្វព្រៃ​(​សត្វ​ស្លាប​)​ងាប់​ចំនួន​៥៦៣​ក្បាល​ក្នុងនោះ​រួមមាន​៖ សត្វ​ក្លុំ​ចំនួន​២០៥​ក្បាល សត្វ​ដុំ​ដុ​រ​ចំនួន​១៥១​ក្បាល សត្វ​កុកក្រក​ចំនួន​១២៧​ក្បាល សត្វ​ដុំ​ដុ​រ​សំពៅ​ចំនួន​៤០​ក្បាល​ប សត្វ​សំបក​ត្រពាំង​ចំនួន​៤០​ក្បាល​៕

15673087_1809388939299668_1452786910_n15644386_1809388902633005_189431271_n 15645423_1809388895966339_1013631487_n 15666064_1809388912633004_907253897_n15673139_1809388935966335_1025085158_n 15682725_1809388922633003_2010741481_n