ខេត្តកណ្តាល៖ករណីទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យលេបត្របាក់ផ្ទះអ្នកលក់នំអស់ចំនួន១ខ្នងរួមទាំងទឹក ប្រាក់ជាង៥០០០ដុល្លាររបស់ម្ចាស់ផ្ទះ ក៍ត្រូវបានអណ្តាតភ្លើងបំផ្លាញ ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការពន្លត់ទាន់ពេល មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតខាងឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៦នេះ នៅចំណុចនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមផេករបស់អគ្គស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ផ្ទះជនរងគ្រោះដែលត្រូវអគ្គីភ័យឆាប់ឆេះនោះមានឈ្មោះ លឹម មី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់នំ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលធ្វើអោយខូចខាតផ្ទះចំនួន០១ខ្នងទំហំ៤.៥គុណ១៤ម៉ែត្រធ្វើអំពីថ្មប្រក់សង្ក័សី និងលុយដុល្លារប្រហែល៥,០០០ដុល្លារ និងសំភារៈមួយចំនួនទៀត មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង សមត្ថកិច្ចយើងបានចេញ អន្តរាគមន៍ពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០២រថយន្ត ដោយប្រើទឹកអស់ចំនួន០៣រថយន្ត និងរថយន្តជំនួយរបស់អង្គរក្សចំនួន០២គ្រឿងបានប្រើប្រាស់ ០២រថយន្ត សរុប០៥រថយន្ត ស្មើ៤៤ម៉ែត្រគូប ដោយសមត្ថកិច្ចយើងបានធ្វើការគ្រប់គ្រងស្ថានភាពនៃអគ្គិភ័យបាន និង ពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោ់ង១:១៥នាទី ដោយមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬរាលដាលដល់ផ្ទះដទៃទៀតឡើយ៕