​ពលរដ្ឋ​ចាប់ចោរ​កាច់ក​ម៉ូតូ​ម្នាក់​វាយ​ទ្រមខ្លួន ទើប​បញ្ជូន​ឲ្យ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2016 ក+ ក-

ខេត្តកណ្តាល​៖​ចោរ​ស្ទើរភ្លើង​ក​ម្នាក់​ត្រូវ​ម្ចាស់​ម៉ូតូ​និង​ប្រជាពលរដ្ឋ​ចាប់បញ្ជូន​ឲ្យ​សមត្ថកិច្ច ខណៈពេលដែល​លួច​កាច់ក៍​ម៉ូតូ​មិនបាន​សម្រេច ។​ហេតុ​ការ​ការណ៍​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​០៨:៣០​នាទី​ថ្ងៃទី​២២ ខែ​ឆ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​យោងតាម​ផេ​ក​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ជនល្មើស​មានឈ្មោះ ពូ​ល វណ្ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កា​ត់វា​ល​វង់ រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​នៅនឹងកន្លែង​កើតហេតុ​។​ចំណែក​ជន​រង​ឈ្មោះ យ៉ាន់ សុខ​ខេ​ម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ​តា​សិត ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ម៉ូតូ​ដែល​ចោរលួច​កាច់ក​មិនបាន​សម្រេច​នោះ​ម៉ាក​ស្កុ​ពី ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1K-1770 (​យកបាន​មកវិញ​) ។ ចាប់យក​៖-​កូនសោ​មាត់​លេខ​១២ ចំនួន​០១,​កា​តាប​ស្ពាយ​០១ ។​
​តាម​សាក្សី​នៅ​កន្លែង​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញ​ម្ហូប​វិញ បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​មិនបាន​ដក​កូនសោរ​ចេញ​ទេ រួច​ក៏​យក​ម្ហូប​ទុក ហើយ​បាន​បោសសម្អាត​ក្នុងផ្ទះ ។​ពេលនោះ​ជនល្មើស​បាន​ចូលមក​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួន តែ​ត្រូវបាន​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​រត់​ដេញតាម​ស្រែកថា ចោរៗ ឲ្យ​គេ​ជួយ ហើយ​បាន​ប្រជាពលរដ្ឋ ជួយ​យក​គោយន្ត​កន្ត្រៃ​ដាក់​ស្ទាក់ផ្លូវ​ទើប​ឃាត់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ ហើយ​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​
​ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច ចុះទៅ​ដល់​នាំ​ជនល្មើស មក​មន្ទីរពេទ្យ​ឯកជន ដើម្បី​ធ្វើការ​ព្យាបាល រួច​បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី ៕

15697451_1301300889913581_8737048668786042744_n15589682_1301300893246914_6539177702250457709_n