ជប៉ុនបង្កើនថវិកាលើវិស័យការពារជាតិ
ជប៉ុន៖គណៈរដ្ឋមន្ត្រីរបស់លោក ហ្ស៊ីន ហ្សូអាបេ កាលពីម្សិលមិញបានចុះហត្ថលេខាអនុម័តលើការបង្កើនកញ្ចប់ថវិកា១,៤% ដែលចំណាយប្រមាណ៤៣,៦៦ពាន់លានដុល្លារលើវិស័យយោធា ដោយចាប់ផ្តើមពីថ្ងៃទី១ខែមេសាឆ្នាំក្រោយ។ នេះបើតាមយោងទីភ្នាក់ងារសារព័ត៌មាន REUTERS។
ការសម្រេចបង្កើនថវិកាលើវិស័យការពារជាតិរបស់រដ្ឋាភិបាលជប៉ុនរបស់លោក ហ្ស៊ីន ហ្សូអាបេ ធ្វើឡើងស្របពេលដែលចិនកំពុងពង្រីកម្លាំងទ័ពរបស់ខ្លួននៅសមុទ្រខាងកើតជាប់ជប៉ុន ចំណែកកូរ៉េខាងជើងកំពុងពង្រីការបាញ់មីស៊ីលឆ្លងទ្វីប និង នុយក្លេអ៊ែដែលគំរាមកំហែងដល់ប្រទេសជប៉ុន។
គួរបញ្ជាក់ថា ប្រសិនបើបានអនុម័តដោយសមាជិកសភាដែល ដែលគេមើលឃើញថា កំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យសេរីនោះ វានឹងក្លាយជាការកើនឡើងនៃការចំណាយប្រចាំឆ្នាំជាប់គ្នាលើកទី៥៕