ខេត្តកំពង់ស្ពឺ៖ការធ្វើសមយុទ្ធ «នាគមាស» ឆ្នាំ២០១៦ រវាងកងទ័ពកម្ពុជា និងកងទ័ពចិននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះហើយបន្ទាប់ពីប្រព្រឹត្តទៅអស់រយៈពេល៩ថ្ងៃ។
ពិធីបិទសមយុទ្ធនេះ ធ្វើឡើងនៅវិទ្យាស្ថានយោធាកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងមេទ័ពរបស់ចិនផងដែរ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាស ឆ្នាំ២០១៦ រយៈពេល៩ថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៦។ លំហាត់សមយុទ្ធនេះមានយន្តហោះចំនួន០៤គ្រឿង ឧទ្ធម្ភាគចក្រចំនួន០១គ្រឿង និងកងទ័ពរំដោះប្រជាជានចិន-កម្ពុជា ជិត៤០០នាក់។ សមយុទ្ធមនុស្សធម៌ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា ជាមួយកងទ័ពប្រជាជនចិននេះ មានលំហាត់សំខាន់ៗចំនួន៦ ក្នុងនោះរួមមាន ទី១៖សកម្មភាពលំហាត់ធ្វើផ្លូវ ទី២៖លំហាត់រាវមីន និងកម្ទេចគ្រឿងផ្ទុះ ទី៣៖លំហាត់ធ្វើស្ពាន (ស្ពានថ្មើរជើង និងស្ពានអេឡិចត្រូនិច) ទី៤៖លំហាត់ជួយសង្គ្រោះលើទឹក ទី៥៖សាងសង់ទីជម្រកនិងការផលិតទឹកសុទ្ធ និងទី៦៖ សកម្មភាពលំហាត់ទប់ទឹកជំនន់៕