ខេត្តស្វាយរៀង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ-កម្មការនី៤៥នាក់បានរងរបួសធ្ងន់-ស្រាល ដោយសាររថយន្តកម្មករមួយគ្រឿងក្រឡាប់ផ្ងារជើងឡើង ដែលករណីនេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃផ្តៅសង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ចំពោះមូលហេតុ ត្រូវគេដឹងថា គឺមកពីការបើកជែងគ្នា ទើបជ្រុលចង្កូតក្រឡាប់ផ្ងាជើងឡើងលើចាក់កម្មករកម្មការនីចោលលើចិញ្ចើមថ្នល់ រងរបួសធ្ងន់ធ្ងរ១៥នាក់ ក្នុងនោះ ស្ត្រីមានផ្ទៃពោះម្នាក់ និងស្រាល៣០នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះរបួសធ្ងន់មកមន្ទីរខេត្តស្វាយរៀង និង៣០នាក់ផ្សេងទៀតត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ៕
ក្រឡាប់រថយន្តដឹកកម្មករនៅក្រុងបាវិតរបួសធ្ងន់ស្រាលជាង៤០នាក់