កូន​អកតញ្ញូ​ច្របាច់ក​ម្តាយ​យកលុយ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​កូន​អកតញ្ញូ​ម្នាក់​បែក​ថ្នាំ បាន​ច្របាច់ ក ម្តាយបង្កើត​គំរាម​យកលុយ និង​វាយ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ខ្ទេចខ្ទី ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ធ្វើការ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងផ្ទះ​ក្បែរ​បេនឡាន​ចាស់ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ក្រោយពី​ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។​
​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ សេង ចាន់​សេរី​រ័ត្ន (​ហៅ​រ៉ូ​ម៉ា​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ចំណែក​ម្តាយ ឈ្មោះ​ឃួន សុខ​ឃាង អាយុ​៥៥ មុខរបរ​លក់ដូរ អ្នក​ទាំងពីរ​នាក់​រស់​នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង បានបញ្ជាក់​ទៀតថា បើតាម​ការអះអាង​រប​ស់​ម្តាយ​ថា កូន​របស់ខ្លួន​សព្វថ្ងៃ​នេះ​តែងតែ​ផឹកស្រា​និង​ជក់​គ្រឿងញៀន​រហូតដល់​បែក​ថ្នាំ ហើយ​កន្លងមក​ធ្លាប់​វាយ​ធ្វើបាប​ម្តាយ​ដើម្បី​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។ ដោយ​ស៊ូទ្រាំ​ក្នុងការ​ធ្វើបាប​របស់​កូន​មិនបាន​ក៍​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​អោយ​ចាប់ខ្លួន​តែម្ដង​។​
​លោក​វរសេនីយ៍ត្រី​ព្រហ្ម ថេ​ង បានបញ្ជាក់​អោយដឹងទៀតថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ស​មិ​ត្ថ​កិច្ច​ចាប់​ដាក់​ក្នុង​មណ្ឌល​កែប្រែ​ម្តង​រួចមកហើយ តែ​មិន​រៀងចាល​។​ក្រោយ​ចេញពី​មណ្ឌល​កែប្រែ​វិញ​ស្រាប់តែ​ធ្វើបាប​ម្តាយ​លើស​ដើម​។ លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង បានបញ្ជាក់​អោយដឹងទៀតថា ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សួរ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សា​លើ​ម្តាយ​ខ្លួន​ពិតប្រាកដ​មែន​។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់​ទោល​ទៅតាម​ផ្លូវច្បាប់​៕

m1