រដ្ឋាភិបាល​លោក​អាសាដ​គ្រប់គ្រង​ទីក្រុង​អា​ឡេ​ប៉ូ​ទាំងមូល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​ស៊ី​រី​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​ស៊ី​រី​បានដាក់​ការគ្រប់គ្រង​ទាំងស្រុង​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​ជា​លើកដំបូង​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​បន្ទាប់ពី​យុទ្ធជន​ក្រុមប្រឆាំង​និង​ជន​ស៊ីវិល​ចុងក្រោយ​ត្រូវបាន​ដឹក​ចេញពី​សង្កាត់​ភាគ​ខាងកើត​ដែល​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​។​
​ការជម្លៀស​នេះ​បានបញ្ចប់​ជំពូក​ឃោរឃៅ​នៅក្នុង​សង្គ្រាមស៊ីវិល​រយៈពេល​ជិត​ប្រាំមួយ​ឆ្នាំ​របស់​ប្រទេស​ស៊ី​រី​ដោយបាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​បា​សា​អាល់​អាសាដ​ទទួលបាន​អំណាច​ពេញលេញ​លើ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេសមួយ​នេះ​និង​ជា​អតីត​តំបន់​ពាណិជ្ជកម្ម​មួយ​។ វា​បាន​សម្គាល់​ជា​ជ័យជម្នះ​សំខាន់បំផុត​ចាប់តាំងពី​ការ​ងើប​បះបោរ​ប្រឆាំងនឹង​ការគ្រប់គ្រង​រយៈពេល​បួន​ទសវត្សរ៍​របស់​គ្រួសារ​គាត់​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១​។​
​សេចក្តីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​មួយ​ដែល​ផ្សាយ លើ​ទូរទស្សន៍​រដ្ឋ​ស៊ី​រី​មិនយូរប៉ុន្មាន​បន្ទាប់ពីរ​ថ​យន្ត​ក្រុង​បួន​គ្រឿង​ចុងក្រោយ​ដែល​ដឹក​យុទ្ធជន​បាន​ចាក​ចេញពី​ច្រក Ramousseh ។​
​កងទ័ព​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សូម​អរគុណ​ដល់​ឈាម​នៃ​វីរបុរស​របស់​យើង​ដែល​បាន​លះបង់​ប្រយោជន៍​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​យើង​ព្រមទាំង​ជំហរ​ដ៏​រឹងមាំ​របស់​ប្រជាជន​របស់​យើង​”​។​
​ការបាញ់​កាំភ្លើង​អបអរ​ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​នៅ​ភាគ​ខាងលិច​ទីក្រុង​អា​ឡេ​ប៉ូ​ខណៈដែល​ទូរទស្សន៍​ស៊ី​រី​បង្ហាញ​ពី​ទាហាន​ឯកសណ្ឋាន​និង​ជន​ស៊ីវិល​កំពុង​ស្រែកថា “​អា​ឡេ​ប៉ូ​! អា​ឡេ​ប៉ូ​!” និង “​ព្រះ​ជា​ម្ចាស់ ស៊ី​រី​និង មានតែ Bashar ទេ​”​។ អ្នកឆ្លើយឆ្លង​ទូរទស្សន៍​ស៊ី​រី​បាន​និយាយថា “​គ្មាន​ទៀត​ទេ​នៅ​ភាគ​ខាងលិច គ្មាន​ទៀត​ទេ​នៅ​ភាគ​ខាងកើត អា​ឡេ​ប៉ូ​បាន​ត្រឡប់​មកវិញហើយ​”​។​
​ទីក្រុង​បុរាណ​មួយ​នេះ​ត្រូវបាន​បែងចែក​ទៅជា​ផ្នែក​របស់​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ​២០១២​មក​នៅពេលដែល​ពួក​ឧទ្ទាម​មកពី​ជនបទ​បាន​វាយប្រហារ​និង​ចាប់យក​សង្កាត់​ភាគ​ខាងកើត​។​
​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​បានលើកឡើង​ថា ការទទួល​ជ័យជម្នះ​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​គឺជា ការផ្លាស់ប្តូរ​ជា​យុទ្ធសាស្ត្រ​និង​ជា​ចំណុច​របត់​មួយ​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​និង​ជាការ​ខកចិត្ត​ចំពោះ​គម្រោង​សម្លាប់​មនុស្ស​របស់​ក្រុម​ភេរវកម្ម​និង​អ្នកគាំទ្រ​របស់ខ្លួន​៕

tf-khoury-final-pic-700x335