ISIS ដុត​ទាហាន​តួ​ក​គី​ទាំង​រស់ ខណៈ​ក្រុង​អង់កា​រ៉ា​ប្តេជ្ញា​មិន​បន្ថយ​ការវាយលុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​តួ​ក​គី​៖​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​បានចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ទាហាន​តួ​ក​គី​ពីរ​នាក់​ដែល​ត្រូវ​ចាប់បាន​កំពុង​ត្រូវបាន​ដុត​ទាំង​រស់​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង “​ពួក​ភេរ​វករ​” នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្លាប់​ទាហាន​របស់ខ្លួន​ចំនួន​១៦​នាក់​នៅក្នុង​ការប្រយុទ្ធ​មួយ​។​
​វីដេអូ​រយៈពេល​១៩​នាទី​ដែល​បង្ហាញ​ពី​បុរសឯក​សណ្ឋាន​ពីរ​នាក់​ត្រូវបាន​អូស​ចេញពី​ទ្រុង​មួយ​មុនពេល​ត្រូវ​បានគេច​ង​និង​ដុត​គឺ​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រុម​ជី​ហាដ​នេះ​។ និយាយ​ជា​ភាសា​ទួរគី ឃាតករ​ដែល​បានសម្លាប់​បុរស​ទាំងពីរ​នាក់​នោះបាន​រិះគន់​លោក​ប្រធានាធិបតី​តួ​ក​គី​Recep Tayyip Erdogan និង​អំពាវនាវ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​នៅក្នុង​ប្រទេស​តួ​ក​គី​។​
ទីភ្នាក់ងារ​ព័ត៌មាន Amaq ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម IS បាន​ចុះផ្សាយ​កាលពី​ខែ​មុន​ថា ក្រុម​ជី​ហាដ​បាន​ចាប់​ទាហាន​តួ​ក​គី​ចំនួន​ពីរ​នាក់ ខណៈដែល​កងទ័ព​តួ​ក​គី​និយាយថា ខ្លួន​បាន​បាត់​ការទាក់ទង​ជាមួយ​ទាហាន​របស់ខ្លួន​ទាំងពីរ​នេះ​។​
​គួរ​បញ្ជាក់ថា ការចេញផ្សាយ​វីដេអូ​នេះ​គឺ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ទាហាន​ទួរគី​ចំនួន​១៦​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​យុទ្ធជន IS នៅក្នុង​ការ​ចាញ់​បង់​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ក្នុងការ​លុកលុយ​មិន​ធ្លាប់មាន​ពីមុនមក​របស់ខ្លួន​ចូលទៅក្នុង​ប្រទេស​ស៊ី​រី​៕

download-71