បង្ខំ​អោយ​កូនស្រី​ដោះ​សម្លៀកបំពាក់​ចេញរួច​បៀតបៀន​ផ្លូវភេទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ក្រោយពី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា និង​បៀតបៀន​ផ្លូវភេទ​លើ​កូនស្រី​បង្កើត​ខ្លួនឯង​២​នាក់​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ ព្រឿង វ៉ាន់ អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជួយ សុខ​ជា អាយុ​៣៥​ឆ្នាំ មានកូន​៥​នាក់ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ប្រភព​ដដែល​បាន​បន្តថា ជនសង្ស័យ​នេះ​តែងតែ​ផឹក​ស្រវឹង​វាយ​ធ្វើបាប​ប្រពន្ធ​កូន រហូតដល់​ប្រពន្ធ​អស់​ទ្រាំ​ពុំបាន​ក៍បាន​ចេញពីផ្ទះ​បន្សល់ទុក​កូនៗ​ទាំង​៥​នាក់​នៅ​ជាមួយ​ជនសង្ស័យ​ជា​ប្តី​។​
​ចំណែក​ជនរងគ្រោះ​មានឈ្មោះ វ​.​ស​.​ណ និង ឈ្មោះ វ​.​ច​.​ន ជា​កូនស្រី​បង្កើត​របស់​ជនសង្ស័យ​បានអោយដឹងថា​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រួច​បានធ្វើ​ការប្រើ​អំពើហិង្សា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បង្ខំ​អោយ​ពួកនាង​ដោះ​សម្លៀកបំពាក់​ចេញ រួច​ស្ទាប​ច្របាច់ អោបថើប​នាង​ទៀតផង លុះដល់​ទ្រាំ​នឹង​ទង្វើ​ដ៏​ថោកទាប​នេះ​មិនបាន​ពួកនាង​ក៍​សម្រេចចិត្ត​ប្រាប់​រឿងនេះ​ទៅ​ម្តាយ​។​
​ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​រួចមក​សមត្ថកិច្ច​បានធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

khmernote-5khmernotee-1