អ្នកនាំពាក្យ៖ ក្រសួងមហាផ្ទៃស៊ើបអង្កេត Facebook ដែលប្រមាថព្រះមហាក្សត្រ
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបាននិងកំពុងស៊ើបចំពោះ Facebook ដែលបានកាត់តរូបភាពបង្ហោះប្រមាថដល់ព្រះមហាក្សត្រខ្មែរ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះមាន Facebook មួយត្រូវបានគេឃើញថា បានបង្ហោះរូបភាពអាសអាភាសដោយប្រមាថដល់ព្រះមហាក្សត្រខ្មែរ។ គណនី Facebook នោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕