ដោយ៖ បញា
ភ្នំពេញ៖បុរសកំសត់ម្នាក់បានកាន់រូបថតប្រពន្ធ២សន្លឹកខំស្វែងរកពេញទីក្រុងភ្នំពេញនៅតែរកមិនទាន់ឃើញរហូតបានមកដល់ប៉ុស្តិ៍នគរបាលចោមចៅកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ដើម្បីសុំការជួយអន្តរាគមន៍ពីបងប៉ូលិសឱ្យតាមរកនាងដែលបានបាត់ខ្លួន ដោយមិនបានឃើញនាងត្រឡប់ទៅផ្ទះវិញទេ។
ប្រភពឱ្យដឹងថាបុរសខាងលើឈ្មោះ ចែម ចាន់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំជីភុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកឯនាងជាប្រពន្ធឈ្មោះ យ៉ាន់ អៀង អាយុ២៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាកម្មការិនីរោងចក្រក្នុងសួនវឌ្ឍនៈ មានស្រុកកំណើតនៅភូមិគោកគង់ ឃុំគោកគង់ខាងលិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
បើតាមការរៀបរាប់បុរសជាប្តីថា រូបខ្លួនបានទៅធ្វើការនៅខេត្តព្រះវិហារ ហើយបានរៀបការជាមួយគ្នា (នារីបាត់ខ្លួន) ជាងមួយឆ្នាំហើយហើយក៏បាននាំនាងទៅរស់នៅនិងធ្វើការនៅឯខេត្តព្រះវិហារដែរ ។ ក្រោយមក នាងអត់ចេះរស់នៅទីនោះទេ ក៏បានសុំគាត់មកស្រុកកំណើតវិញ គាត់ក៏យល់ព្រម ។ លុះប្រពន្ធមកស្រុកកំណើតហើយ ក៏បានសុំគាត់ថា ចង់ទៅធ្វើការរោងចក្រនៅភ្នំពេញ គាត់ជាប្តីក៏មិនជំទាស់ដែរ ក៏ព្រមឱ្យទៅទៀត ហើយដែរនាងបានធ្វើការមួយរយ: នាងបានទៅលេងគាត់ពេលដែលឈប់សម្រាកបុណ្យ ។
ប៉ុន្តែចាប់តាំងពីបុណ្យភ្ជុំរួចមកនេះ ស្រាប់តែប្រពន្ធគាត់បាត់ដំណឹងសូន្យឈឹង សូម្បីការទំនាក់ទំនងក៏មិនបាន ហើយក៏អត់ដែលទៅលេងគាត់ទៀត ទើបគាត់ក៏សម្រេចចិត្តនាំទាំងគ្រួសារមកតាមរកនាងនៅភ្នំពេញនេះតែម្តងអស់ជាច្រើនថ្ងៃខែ ក៏បានប្រទះឃើញនាងនៅម្តុំរោងចក្រសួនវឌ្ឍនៈ តែអ្វីដែលចម្លែកនោះពេលប្រពន្ធគាត់ និងក្រុមគ្រួសារ ទៅដល់នាងបែររត់គេចខ្លួនទៅវិញរហូតមកដល់ពេលនេះ ដោយមិនអស់ចិត្តគាត់នៅតែបន្តតាមរកទៀតដើម្បីអោយដឹងមូលហេតុច្បាស់៕