ទីតាំង​បោះពុម្ព​ឯកសារ​ពន្ធ​រថយន្ត​ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2016 ក+ ក-

​ភ្នំពេញ​៖​កលាំង​នគរបាល​ចំរុះ​រួម​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ​ធ្វើ​ស្រាវជ្រាវ​រកឃើញ​ទីតាំង​បោះ​ពុ​ម្ភ​ឯកសារ​ក្លែងក្លាយ​ពន្ធ​រថយន្ត​មួយកន្លែង​នៅក្នុង​បុរី​ពិភពថ្មី​ផ្លូវ​បេតុង​លេខ​០៩​ផ្ទះ​លេខ​៧១A​ភូមិ​ប្រកាស ង្កា​ត់​ព្រៃ​ស​ខណ្ឌដង្កោ​រា​ជនី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៦​។​
​ក្នុង​ប្រ​ត្តិ​ប​ត្ត​ការណ៍​ស្រាវជ្រាវ​យ៉ាង​ដិតដល់​រហូត​ឈានដល់​ការចុះ​ឆែកឆេរ​នេះដែរ​កំលាំង​ចំំ​រុះ​ដោយមាន​ការចូល​រួមសហកា​រ​ពី​ស្ថាប័ន​តុលាការ​រា​ជនី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​,​សំភា​រះ​សំរាប់​បោះពុម្ព និង​ឯកសារ​ក្លែងក្លាយ​ពាក់​ព​ន្ធ័​និង​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​មួយចំនួន​រួមមាន​៖១.​ម៉ាស៊ីន​សង្កត់​ពណ៌​ខៀវ​ចំនួន​១, ២ .​ម៉ាស៊ីន​ម៉ាក Mimaki ពណ៌​ស​១, ៣. ម៉ាស៊ីន​ព្រី​ន HP ពណ៌​ខ្មៅ​១, ៤ .​ឯកសារ​មួយចំនួន​, ៥..​ម៉ាស៊ីន​អ៊ុតកាត​១, ៦.Computer ចំនួន​២​គ្រឿង​,៧.​ម៉ាស៊ីន​ព្រី​ន​១, ៨.​ម៉ាស៊ីន​សង្កត់ជាប់​ឈើ​១, ៩.​ម៉ាស៊ីន​ព្រី​ន​កាត​១ និង​១០.​ត្រា​សំរាប់​វាយ​ឯកសារ​ជាច្រើន​ទៀត​។​
​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា បានអោយដឹងថា ជ​នស​ង្ស​យ័​ខាងលើ​ត្រូវបាន​កំលាំង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៦ នៅ​ចំនុច​បឹង​តា​ម៉ា​ត​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​ចំណែក​បក្សពួក​មួយចំនួន​ទៀត​ដឹងខ្លួន​មុន​បាន​រត់គេចខ្លួន​បាត់ស្រមោល​លុះ​ព្រឹក​ថ្ងៃទី​២៤​ទើប​នាំខ្លួន​ជ​នស​ង្ស​យ័​មក​ឆែកឆេរ​ចំនុច​ផ្ទះជួល​ក្នុ​បុរី​ពិភពថ្មី​នៅ​ទីតាំង​ខាងលើ​។​
​ជ​នស​ង្ស​យ័​ដែល​ក្លែង​ឯកសារ​នេះ​មានឈ្មោះ ហ៊​ត ចិន អាយុ​២១​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី​ចំនុច​ផ្ទះ​ឆែកឆេរ​ខាងលើ បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ខាងលើ​និង​វត្ថុ​តាំង​ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឌា​ន​ខណ្ឌដង្កោ​ដើម្បី​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

15722836_1810270105878218_914175284_n15722789_1810270109211551_604204508_n15713127_1810270115878217_1161138912_n15682847_1810270119211550_1958277467_n