សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ស្ទឹងមានជ័យ​យក​ចិញ្ចើមផ្លូវ​បោះបង្គោល​ដែក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត​សាខា​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កំពុងតែ​យក​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ដែលជា​របស់​សាធារណៈ​នោះ​យកទៅ​ធ្វើ​ចំណតរថយន្ត​ជា​កម្ម​សិទ្ធ​របស់ខ្លួន ដោយបាន​បោះបង្គោល​ដែក​លើ​ចិញ្ចឹម​ផ្លូវ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ជាប់​នឹង​ជាយ​ផ្លូវ​ដោយ​ពុំ​ក្រែង​អាជ្ញាធរ​ឡើយ​។​
​គួរ​បញ្ចាក់​ថា​ចំណីផ្លូវ​ដែលជា​របស់​សាធារណៈ គឺ​គិត​ចាប់ពី​ចិញ្ចើមផ្លូវ​យ៉ាងហោចណាស់​ក៍​3​ម៉ែត្រ​ដែរ គឺ​សំរាប់​ទុកអោយ​អ្នក​ថ្មើរជើង​ធ្វើដំណើរ​ទៅវិញទៅមក ហើយ​មិនអាច​ចត​យានជំនិះ​នៅ​ទីនោះ​បានទេ​។ ដោយឡែក​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ស្ទឹងមានជ័យ​នេះ​បាន​យក​ចិញ្ចឹម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង បោះបង្គោល​ដែក​និង​ធ្វើជា​ចំណត​ចត​រថយន្ត​របស់​សាលា​ទៅវិញ​។​
​ប្រជា​ពលរ​ដ្ធ​រិះគន់ថា​៖​ជា​រៀងរាល់​ព្រឹក​រថយន្ត​ជាច្រើន​បាន​ចត​ជា​ជួរ​បណ្ដាលអោយ​មានការ​ស្ទះចរាចរណ៍​យ៉ាងខ្លាំង គេ​ពុំ​ដឹងថា​សាលា​អន្តរជាតិ​មួយ​នេះ​អាងខ្នង​អ្នកធំ​ណាមួយ​ទេ បានជា​ធ្វើ​អ្វី​មិនដែល​ខ្លាចក្រែង​អាជ្ញាធរ​ខ្លះ​សោះ ប្រសិនបើ​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្មាន​គោល​ការទប់ស្កាត់​ទេនោះ​នៅពេល​ដែលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​សាលា​មិនដែល​ពាក់ព័ន្ធ​ឡើយ​។​
​ប្រជាពលរដ្ឋ​ក៏​សង្ឃឹម​ជឿជាក់ថា​តាមរយៈ​លោក​អភិបាលខណ្ឌ​មានជ័យ​ទទួលបាន​នូវ​ប្រព័ន្ធ​ព័ត៌មាន​និង មតិយោបល់​ថ្មីៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការរៀបចំ​បទដ្ឋាន​គតិ​យុត្ត ក្នុងការ​ប្រើប្រាស់​ចំណីផ្លូវ​នៅក្នុង​ខណ្ឌមានជ័យ​និង​ទីប្រជុំជន​ផងដែរ​៕ បញា​

15696586_1810213469217215_1147028371_o15681975_1810213455883883_1232180456_o 15682158_1810213475883881_251016280_o15713194_1810213459217216_1654958695_n