រញ្ជួយ​ដី​កម្រិត​៧.៧ រិច​ទ័​រ​វាយប្រហារ​ភាគខាងត្បូង​ប្រទេស​ឈី​លី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​ឈី​លី​៖​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​មាន​កំរិត ៧.៧ រិច​ទ័​រ បាន​វាយប្រហារ​មកលើ​តំបន់ឆ្នេរ Puert Quellon នៃ ភាគខាងត្បូង​ប្រទេស​ឈី​លីកា​លពី​ម្សិលមិញ​ដោយ​បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់​រត់​ចេញពី​តំបន់​មួយចំនួន​នៅតាម​ឆ្នេរសមុទ្រ ប៉ុន្តែ​គ្មាន​មនុស្ស​រងគ្រោះ ឬ​ការខូចខាត​ខ្លាំង​នៅ​តំបន់​ទេសចរណ៍​សម្រាប់​ស្ទូចត្រី​កម្សាន្ត​នេះ​ទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC ។
​យោងតាម​ទីភ្នាក់ងារ​ភូមិសាស្ត្រ​អាមេរិក គ្រោះ​រញ្ជួយ​ដី​នេះ មាន​ចំណុច​រញ្ជួយ​នៅ​ចំងាយ ២២៥ គីឡូម៉ែត្រ ពី​ភាគ ខាងលិច តំបន់ឆ្នេរ Puert Quellon និង​មាន​ជំរៅ​រញ្ជួយ​ទៅក្នុង​ដី ១៥ គីឡូម៉ែត្រ​។​
​ទោះបីយ៉ាងណា​ការិយាល័យ​សង្គ្រោះបន្ទាន់​ជាតិ​នៅ​ប្រទេស​ឈី​លី​បានប្រកាស​ពី​សុវត្ថិភាព​នៃ​រលក​យក្ខ​ស៊ូ​ណា​មី​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី​ដែល​បានកើត​ឡើង​នៅ​ចំ​ថ្ងៃបុណ្យ​ណូអែល​នេះ ហើយ​បាន​ប្រាប់​ឲ្យ​មនុស្ស​ជិត​៥​ពាន់​នាក់​ដែល​រត់​ចេញពីផ្ទះ​របស់​ខ្លួន​នោះ​ត្រឡប់​ទៅ​មូលដ្ឋាន​របស់ខ្លួន​វិញ​។​
មន្ត្រី​ពាក់ព័ន្ធ​នៅ​ប្រទេស​នេះ​បាន​បញ្ជាក់ថា ស្ពាន់​មួយ​ខ្សែ​នៅ​តំបន់​នោះបាន​រង​ការខូចខាត ខណៈ​ក្រុមកម្មករ​កំពុងធ្វើការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឡើងវិញ​នៅតាម​ផ្ទះ​ចំនួន​២១០០០​កន្លែង​៕

6138c00e9c6d6cd437e77b7ef518d21d_l