មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ នៅប្រទេស​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2015 ក+ ក-

ថៃឡង់​ដ៍​៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​សុក្រ​នេះ បាន​លើកឡើងថា «​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ថៃ​បានទទួល​មរណភាព​ហើយ​»​។​ការ​ថ្លែង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​បន្ទាប់ពី​លោកស្រី​ត្រូវបាន​សភា​យោធា​របស់​ថៃ​បោះឆ្នោត​ចោទប្រកាន់ ជា​ផ្លូវការ ដែល​ឱ្យ​លោកស្រី​ទទួល​កាត​ក្រហម​មិនអាច​ចូល​ឆាក នយោបាយ​រយៈពេល​៥​ឆ្នាំ ហើយ​អាច​នឹង​ជាប់ពន្ធនាគារ​ដល់​រយៈ​ពេល​១០​ឆ្នាំ  ពាក់ព័ន្ធនឹង ​រឿង​ពុករលួយ​។​

គួរ​បញ្ជាក់ថា ក្នុងចំណោម​សមាជិក​នៃ​សភាជាតិ​របស់​ថៃ​ដែលមាន​សមាជិក​២២០​រូប គឺមាន​១៩០​រូប បាន​បោះឆ្នោត​ចោទប្រកាន់​ជា​ផ្លូវការ​ថា លោកស្រី យី​ង​ឡាក់ មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ជា​បុព្វហេតុ ឬ​«​មេ​នាំ​ភ្លើង​» នាំឱ្យ​កើតមាន​អំពើពុករលួយ និង​ការ​កឹ​ប​កេង​លុយ រដ្ឋ​ក្នុងអំឡុង​ពេលដែល​លោកស្រី កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​២០១១ មកដល់​ឆ្នាំ​២០១៤​។​

សមាជិកសភា​ដែល​ចូលប្រជុំ​នៅថ្ងៃនេះ​ទាំង​២២០​រូប ក្នុងចំណោម​សមាជិកសភា​សរុប​ទាំង​២៥០​រូប ដែល​ត្រូវបាន​ក្រុម យោធា​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រយុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី លើក បន្ដុប ឧទ្ទេសនាម​ថ្វាយ​ព្រះមហាក្សត្រ តែងតាំង​ឱ្យក្លាយ​ជា​សាខា​នីតិបញ្ញត្តិ​ដែល​មានតែ​ឈ្មោះ និង ស្ថិតក្រោម​ឥទ្ធិពល​លើសលប់​ពី​រដ្ឋាភិបាលយោធា​។​

កិច្ចប្រជុំសភា​ពិសេស​ទាក់ទង​នឹង​លោកស្រី យី​ង​ឡាក់ ត្រូវបាន​រៀបចំឡើង​ដើម្បី​បោះឆ្នោត​សម្រេច​ថា តើ​លោកស្រី​មាន​ពិរុទ្ធ ឬ​គួរ​ត្រូវបាន​ចោទប្រកាន់​ដែរឬទេ ទាក់ទង​នឹង​ការបាត់​លុយ​ជាតិ​ទៅក្នុង​គោល នយោបាយ​ឧបត្ថម្ភ​ធនធាន​ទិញស្រូវ អង្ករ​របស់​លោកស្រី ពេល​កាន់អំណាច​។​

លោកស្រី យី​ង​ឡាក់ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​របស់​ថៃ​បង្ខំ​ឱ្យ​ចុះ​ចេញពី​ដំណែង​កាលពីដើម​ខែឧសភា​ឆ្នាំ​២០១៤​នៅ​កន្លះ ខែ​មុនពេល​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ក្ដោប​យក​អំណាច​នៅ​ថ្ងៃ​២២​ឧសភា​២០១៤ ជា រដ្ឋប្រហារ​ដែល បុរស​ខ្លាំង លោក ប្រយុទ្ធ ចាន់​អូ​ចា កាន់កាប់​អំណាច​គ្រប់គ្រង​ប្រទេស​ថៃ​បាន​ទាំងស្រុង​មកទល់ សព្វថ្ងៃ​។​

គួររំលឹកថា ជាការ​ឆ្លើយតប​នឹង​ការសម្រេច​របស់​សភា​យោធា លោកស្រី យី​ង​ឡាក់ បន្ទាប់ពី​ត្រូវ​ក្រុម យោធា​បង្ខំ​ឱ្យ​លុបចោល​សន្និសីទកាសែត​មួយនា​ថ្ងៃនេះ ហើយ​លោកស្រី​បាន​សរសេរ​នៅលើ​ទំព័រ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ប្រជាធិបតេយ្យ​ស្រុកថៃ​បាន​ស្លាប់បាត់​ហើយ ស្លាប់ទៅ​ជាមួយនិង យុត្តិធម៌ និង​គោលការណ៍​នីតិរដ្ឋ ។​លោកស្រី​លើកឡើងថា​៖ «​ថៃ​អាច​នឹង​គ្មាន យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន ក៏ប៉ុន្តែ​មិនអាច​អត់​យុត្តិធម៌​បានទេ​៕

--------

 

 

លោកស្រី យីងឡាក់