អគ្គិភ័យ​ឆេះ​ស្រូវ​ពលរដ្ឋ​១៧​ហិកតាខ្ទេចខ្ទី​គ្មាន​សល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ស្រូវ​ត្រៀម​នឹង​ច្រូត​របស់​ប្រជាពលរដ្ឋ​ចំនួន​១៧​ហិកតា​ត្រូវបាន​អគ្គិភ័យ​ឆាប់ ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់​នៅវេលា​ម៉ោង​១​ថ្ងៃត្រង់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅ​ចំណុច​ស្ថិតក្នុង​ភូ​មិច​ង្ហា ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា​ពេល​ភ្លើង​កំពង់​ឆេះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះ​លោក​បាន​ដឹកនាំ​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ ចំនួន​៤​នាក់​និង​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​៥០​នាក់​ទៀត​បាន​ចុះជួយ​ពន្លត់​។ ហើយ​ភ្លើង​ឆេះ​ស្រូវ​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​មាន​ភូមិ​តា​ផោ​ក ចំនួន​១០​ហិកតា ភូមិ​ប៉ោយ​វត្ត ចំនួន​៣​ហិកតា ភូមិ​តា​ជ្រឹង ចំនួន​២​ហិច​តា ភូមិ​បឹង​សិលា ចំនួន​២​ហិកតា ស្ថិតក្នុង​ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូតដល់​ម៉ោង​៥​ល្ងាច​ទើប​ភ្លើង​រលត់ ទាំងស្រុង​ហើយ​ខូចខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​សរុប​អស់​១៧​ហិច​តា​។​
​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​ភ្លើង​ឆេះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នោះគេ​មិនបាន​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចេញ​មកជួយ​ពន្លត់​នោះទេ​គឺ​ម្ចាស់​ស្រែ​ពន្លត់​ខ្លួនឯង​៕

mimo