ផ្តន្ទាទោសលោក សម រង្ស៊ី និងជំនួយការ២នាក់ជាប់ពន្ធនាគារក្នុងម្នាក់ៗ៥ឆ្នាំ
រាជធានីភ្នំពេញ៖តុលាការរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទនិងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែបច្ចុប្បន្នជនជាប់ចោទទាំង៣នាក់ កំពុងរត់គេចខ្លួននៅបរទេស ៕