ឃើញ​នាង​ដើរ​ម្នាក់ឯង​ស្ទុះ​ចាប់​អូស​ចូល​ក្រោម​ស្ពាន​រំលោភ​ម្នាក់​ម្តងៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ធ្នូ ស្ថិតនៅ​ចំណុច​អូរ​ខាងកើត​ភូមិ​ស្រែ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦២​ប្រហែល​១​គីឡូម៉ែត្រ កើតមាន​ករណី​បុរស​៣​នាក់​ចាប់រំលោភ​ស្ត្រី​អាយុ​៣២​ឆ្នាំ​ម្នាក់ ពេលដែល​នាង​បានចេញ​ទៅតាម​ប្តី​នៅចាំ​ចម្ការ ។​
​ក្រោយ​កើតហេតុ ជនសង្ស័យ​២​នាក់​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន ម្នាក់​ឈ្មោះ​យ៉​ន សុ​ភ័​ក្ត អាយុ​២៦​ឆ្នាំ និង​ម្នាក់​ឈ្មោះ​ថៃ នួន អាយុ​២៥​ឆ្នាំ ចំណែក​ម្នាក់ទៀត​ឈ្មោះ សុខ ជា អាយុ​២៧​ឆ្នាំ កំពុង​គេចខ្លួនបាត់ ។​
​មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ចេញពីផ្ទះ​ទៅតាម​ប្តី​នៅ​ចំការ លុះ​ដើរ​ដល់​ចំណុច​ស្ពាន​ឆ្លង​អូរ ក៏​ជួប​ប្រុសៗ​មួយក្រុម​កំពុង​ផឹកស៊ី ពេលនោះ ស្រាប់តែ​រត់​មក​ចាប់គាត់​អូស​ចុះក្រោម​ស្ពាន ហើយ​សម្រាត​ខោអាវ​រំលោភ​ម្នាក់​ម្តងៗ​បានសម្រេច ។ នៅ​ថ្ងៃទី​២៧ ធ្នូ នេះ សម​ត្ត​កិច្ច​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​គេចខ្លួន​៕

63363ac3-9f30-44db-acc8-ae4cac3cdccf8ddd2146-8577-458d-8f25-74cc984f1eb7