លោក សម រង្ស៊ី លើកតម្កើង​ខ្លួនឯង​ស្មើ​សម្តេច​សីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បង្ហោះ​សារ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក សម រង្ស៊ី បាន​លើកតម្កើង​ខ្លួនឯង​ស្មើនឹង​សម្តេចព្រះ ន​.​សីហនុ រួមទាំង​អ្នកនយោបាយ​២​នាក់​ផ្សេងទៀត គឺ​លោក សឺ​ង ង៉ុ​កថា​ន់ និង​លោក ប៉ែន សុវណ្ណ​។​
​លោក សម រង្ស៊ី បានសរសេរថា អ្នកនយោបាយ​ដែល​ត្រូវបាន​គេ​និរទេស​ក្នុង​ប្រវត្តិសាស្ត្រ មាន​ចំនួន​៤​រូប រួមមាន​៖ លោក សឺ​ង ង៉ុ​កថា​ន់ លោក ប៉ែន សុវណ្ណ សម្តេចព្រះ​ន​.​សីហនុ និង​លោក សម រង្ស៊ី ។ លោក​ថា ការ​និរទេស​នោះ​គឺជា​វិធានការ​នយោបាយ​តាមរបៀប​ផ្តាច់​ការដែល​រដ្ឋអំណាច​ណាមួយ​អនុវត្ត ចំពោះ​តួ អង្គ​នយោបាយ​ណា​ម្នាក់​ដែល​គេច​ង់​បញ្ឈប់​សកម្មភាព​នយោបាយ ដោយ​បំបាត់​វត្តមាន​គឺ​បណ្តេញ​ចេញពី​ប្រទេស​កំណើត ។​
​លោក​បញ្ជាក់ថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុ​ជាមាន​អ្នកនយោបាយ​យ៉ាងតិច​៤​នាក់ ដែល​ត្រូវគេ​បណ្តេញចេញ​ឬ​និរទេស​មិន​ឲ្យ​មាន​វត្តមាន​លើ​ទឹកដី​ប្រទេស​កម្ពុជា ដោយសារតែ​រដ្ឋអំណាច​នោះ​មានការ​ភ័យខ្លាច ចំពោះ​ប្រជាប្រិយភាព​របស់​ឥស្សរជន​ប្រឆាំង​គេ​នោះដែ​លអាច​ផ្តួលរំលំ​របប​គេ ។​
​លោក សម រង្ស៊ី រៀបរាប់ថា អ្នកនយោបាយ​ទាំង​៤​នោះ គឺ​លោក សឺ​ង ង៉ុ​កថា​ន់ ដែល​ត្រូវ​របប​អាណានិគមនិយម​បារាំង​បណ្តេញ​ចេញពី​ប្រទេស ។ លោក ប៉ែន សុវណ្ណ ដែល​ត្រូវ​អាជ្ញាធរ​អាណានិគម​វៀតណាម និរទេស​ចេញពី​ប្រទេស រួមទាំង​សម្តេច សីហនុ ដែល​ត្រូវ​របប​លោក លន់ នល់ និរទេស​ចេញពី​ប្រទេស ហើយ​ក្រោយមក​ត្រូវ​របប ហេង សំរិន , ជា ស៊ីម , ហ៊ុន សែន ក្រោម​អាណានិគមនិយម​វៀតណាម និរទេស​ព្រះអង្គ​បន្តទៀត ។​
​តាម​សារ​ដែល​លោក សម រង្ស៊ី បាន​សរសេរ​ត្រូវបាន​គេ​មើលឃើញថា លោក​បាន​ប្រដូច​ខ្លួនឯង​ទៅនឹង​ឥស្សរជន​នយោបាយ​ទាំង​៣ សំខាន់ សម្តេចព្រះ​ន​.​សីហនុ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​គោរពបូជា​ទុកជា​ទីសក្ការៈ ក្នុងពេល​ព្រះអង្គ​សោយ​ទីវ​ង្គ​ត ។ ការប្រៀបធៀប​ខ្លួនឯង​ទៅនឹង​សម្តេចព្រះ​ន​សីហនុ របស់លោក សម រង្ស៊ី ត្រូវបាន​អ្នកវិភាគ​នយោបាយ​ចំអក​យ៉ាងខ្លាំង ព្រោះថា រវាង​លោក សម រង្ស៊ី និង​សម្តេច ព្រះ​ន​.​សីហនុ មិនអាច​ដូចគ្នា ហើយ​ខុសគ្នា​ឆ្ងាយ​ដូច​មេឃ​និង​ដី​ឯណោះ ។​
​អ្នកវិភាគ​នយោបាយ​បញ្ជាក់ថា ការ​និរទេស​របស់​សម្តេច ព្រះ ន​.​សីហនុ ពិតជា​ផ្តើមចេញពី​ការភ័យខ្លាច​នៃ​ការបាត់បង់​អំណាច​របស់​អ្នកកាន់អំណាច​នា​ជំនាន់​នោះ​ប្រាកដ​មែន ព្រោះ​ព្រះ​អង្គជា​អ្នកនយោបាយ ឬ​ជា​ឥស្សរជន​ដែលមាន​ប្រជាប្រិយភាព​លើសលុប​គ្មាន​គូរ​ប្រៀប ។​
​ចំណែក​លោក សម រង្ស៊ី និរទេស​ខ្លួនឯង​ដោយសារតែ​ការភ័យខ្លាច​នឹង​ចំណាត់ការ​របស់​តុលាការ ខណដែល​លោក​បានធ្វើ​ឲ្យ​មាន​កំហុស​ខាង​ផ្លូវច្បាប់ ។ ទន្ទឹម​នោះ​ប្រជាប្រិយភាព​លោក សម រង្ស៊ី នៅ​តិចតួច​ណាស់ បើ​ប្រៀបធៀប​សម្តេច ព្រះ​ន​.​សីហនុ ៕

download11