ប្រធានាធិបតី​តួ​ក​គី​ថា​ប្រទេស​លោកខាងលិច​កំពុង​គាំទ្រ​ IS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 December, 2016 ក+ ក-

​តួ​ក​គី​៖​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ប្រទេស​លោកខាងលិច​បា​ន​ធ្វើ​ខុស​សន្យា​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​ចោទប្រកាន់​ដៃគូ​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ថា​បាន​គាំទ្រ​ក្រុម​ភេរវ​ករ​នានា​ដោយ​រួមទាំង​ក្រុម​ជី​ហាដ IS ផងដែរ​នៅក្នុង​ប្រទេស​នេះ​។​
​លោក Erdogan បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​រួមជាមួយ​ប្រធានាធិបតី​ហ្គី​ណេ​លោក Alpha Conde ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ថា “​ជា​អកុសល កងកម្លាំង​ក្រុមចម្រុះ​មិនបាន​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន​ទេ​”​។ លោក​បាន​បន្ថែមថា “​មិន​ថា​តើ​ពួកគេ​ជួយ​ឬ​ពួកគេ​មិន​ជួយ​នោះទេ យើង​នឹង​នៅតែ​បន្ត​ធ្វើតាម វិធី​របស់​យើង​។ យើង​មិន​ដើរ​បក​ក្រោយ​ចំពោះ​អ្វីដែល​យើង​បានកំណត់​នោះទេ​”​។​
​លោក Erdogan បាន​ត្អូញត្អែរថា ផ្ទុយ​ពី​ការគាំទ្រ​ដល់​ប្រទេស​តួ​ក​គី​ប្រទេស​លោកខាងលិច​បែរជា​ទៅ​គាំទ្រ​អង្គភាព​ការពារ​ប្រជាជន​ឃើ​ដ (YPG) និង​គណបក្ស​សម្ព័ន្ធ​សហភាព​ប្រជាធិបតេយ្យ (PYD) វិញ​ដែល​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​នៅលើ​ដីគោក​ក្នុងប្រទេស​ស៊ី​រី​ហើយក៏​គាំទ្រ​ក្រុម​IS ផងដែរ​៕

erdogan-turkey-xlarge_transqvzuuqpflyliwib6ntmjwfsvwez_ven7c6bhu2jjnt8