ទ្រាំលែងបាន​! កូនស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឪពុក​បង្កើត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

ខេត្តព្រះវិហារ​៖​បុរស​ម្នាក់​ត្រូវ​ស្រី​បង្កើត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ចាប់រំលោភ​នាង​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​ដែល​ការចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។​
​នគរបាល​ស្រុក​សង្គម​ថ្មី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ នួន ហួ អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ហ​.​ស​.​ន អាយុ​១៧​ឆ្នាំ​។​
​យោងតាម​ពាក្យបណ្ដឹង​របស់​យុវតី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចាប់រំលោភ​លើក​ទី​១​នៅវេលា​ម៉ោង​ប្រហែល​១១​យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០១៦ នៅលើផ្ទះ​របស់ខ្លួន​, ចាប់រំលោភ​លើក​ទី​២ នៅវេលា​ម៉ោង​៩​យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ​២០១៦ នៅ​ខ្ទម​ចាំចម្ការ​អូរ​ដំបង ខាងលិច​ភូមិ​ស្ទឹង ឃុំ​រអាង​, ចាប់រ​លោភ​លើក​ទី​៣ នៅវេលា​ម៉ោង​ប្រហែល​១២​យប់ ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​ខ្លួនឯង និង​លើក​ទី​៤ នៅវេលា​ម៉ោង​ប្រហែល​១២​យប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ខ្លួនឯង តែ​មិនបាន​សម្រេច​ទេ​។​
​នារី​រងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ដោយ​ទ្រាំ​មិនបាន​នូវ​ទង្វើ​ដែល​ឪពុក​បង្កើត​ខ្លួនឯង​តែងតែ​ព្យាយាម​ចាប់រំលោភ​បែបនេះ ទើប​នាង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

9f5509e9-1a74-4394-b10e-cec261b095cab43dc60b-19e8-45a5-a6ff-857db785e2ed