អ្នកគាំទ្រ និងក្រុមគ្រួសារតវ៉ាទាមទារឲ្យដោះលែងលោក ឌិន ពុទ្ធី
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកនេះក្រុមគ្រួសាររួមទាំងអ្នកគាំទ្របានផ្ទុះការតវ៉ា នៅខាងកើតច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយទាមទារឲ្យមានការដោះលែងលោក ឌិន ពុទ្ឋី ហៅ ម៉ុង ពុទ្ឋី បន្ទាប់ពីរងការចោទប្រកាន់ថាបានបើករថយន្តបុកលោកវរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយរងប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ការតវ៉ាត្រូវប្រឈមនឹងកម្លាំងសមត្ថកិច្ចឬដំណោះស្រាយបែបណានោះទេ ខណៈដែលលោក ឌិន ពុទ្ធី មន្ត្រីបក្សប្រឆាំងកំពុងស្ថិតក្នុងការឃុំឃាំងបណ្តោះអាសន្ននៅឡើយ៕