មនុស្ស​៣៦​នាក់​ស្លាប់​នៅ​ប្រទេស​ប៉ា​គី​ស្ថានដោយសារ​ពុល​ស្រា​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

ប៉ា​គី​ស្ថាន​៖​មនុស្ស​យ៉ាងតិច​៣៦​នាក់​បាន​ស្លាប់​នៅពេល​ផឹកស្រា​ដែលមាន​ជាតិពុល​នៅក្នុង​ពិធីបុណ្យ​ណូអែល​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ខណៈដែល​មន្ត្រី​បាន​អះអាងថា​ចំនួន​អ្នកស្លាប់​ទំនងជា​នឹង​កើនឡើង​ថែមទៀត​។
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មនុស្ស​រាប់សិប​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ខេត្ត Punjab ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ក្រោយពី​ពួកគេ​បានទទួល​ទាន​សុរា​ដែលមាន​ជាតិពុល ខណៈ​ជនសង្ស័យ​បង្កហេតុ​មួយចំនួន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​។​
​ដោយឡែក​លោក Umair Ahmed ដែលជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​សម្ព័ន្ធមិត្ត​នៅក្នុង​ទីក្រុង​ហ្វៃ​សាឡា​បាដ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា មនុស្ស​រាប់សិប​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​
​គួរ​បញ្ជាក់ថា គ្រឿង​ស្រវឹង​ភាគច្រើន​ហាមឃាត់​ចំពោះតែ​ពលរដ្ឋ​មូស្លីម​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​តែប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​មិនមែន​មូស្លីម គឺ​មិន​ត្រូវបាន​ហាមឃាត់​នោះទេ​ហើយ​ភាគច្រើន​គឺជា​គ្រឹ​ស្ត​សាសនិក​ដែល​អាចមាន​សិទ្ធិ​ទិញ​គ្រឿង​ស្រវឹង​ហូប​បាន​ដោយ​មិន​ខុសច្បាប់ ហើយ​តែងមាន​មនុស្ស​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ករណីនេះ​៕

8946fa27e9d393e7a0060a6a403b54b6_l