ខឹង​ជំពាក់​លុយ​មិន​សង ចូល​កាប់សម្លាប់​ដល់​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់សម្លាប់​បុរស​ម្នាក់​បណ្តាល​ឲ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ ដោយសារតែ​ខឹង​រឿង​ជំពាក់​លុយ​មិន​សង ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៤០ ផ្ទះជួល​ជាន់​ទី​៣ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​អ្នកជិតខាង​បន្ទប់​នោះបាន​លឺ​សំលេង​ស្រែក “​ហ្អែ​ង​កុំ​កាប់​អញ ចាំ​អញ​សងលុយ​ហ្អែ​ង​” មួយសន្ទុះ​ក្រោយមក​ក៏​ស្ងាត់បាត់​សំលេង​ទៅវិញ​។ ក្រោយមក​សមត្ថកិច្ច​បា​ន​មកដល់​កន្លែងកើតហេតុ ហើយ​ចូល​មើល​ក្នុងផ្ទះ​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ជិត​ផ្លូវ​ចូល​តែម្តង​។​
​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ឃាតករ​សម្លាប់ ដោយសារតែ​រឿង​ជំពាក់​លុយ​មិន​សង​។ ពេលនេះ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​ស្វែង​រកមុខ​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

fn-2016-12-29-22-17-49-0fn-2016-12-29-22-24-21-0