ឈើ​លេខ​១​ចំនួន​៧២​ដុំ​ត្រូវបាន​បង្ក្រាប​នៅ​ចំការកៅស៊ូ​ក្នុងស្រុក​អណ្តូង​មាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 December, 2016 ក+ ក-

​ខេត្តរតនគិរី​៖​ឈើ​លេខ​១​មុខយក្ស​១២​គុណ​៤០​ឬ​៦០​គុណ​២,២​ម៉ែត្រ​ចំនួន​៧២​ដុំ​ត្រូវបាន​បង្ក្រាប​ក្រោម​ការសម្របសម្រួល ដោយ​ព្រះរាជ​អ​ជ្ញា​រង​លោក​ជា សុភ័ក្ត្រ កាលពី​ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​ចំការកៅស៊ូ ភូមិ​បា​លែ ឃុំ ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ដែលមាន​ជនល្មើស​ឈ្មោះ ពៅ កូន​ចែ​មុំ និង​តា​ហុង ដែល​ឈ្មោះ ពៅ នេះ​អះអាងថា ខ្លួន​បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​។​
​ក្នុង​ប្រតិបត្តិការ​នៃ​ការចុះ​បង្ក្រាប​បទល្មើស​ខាងលើនេះ មានការ​ចូលរួម​ដោយ​កម្លាំង ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តរតនគិរី​លោក​ជា សុភ័ក្ត្រ​។​
​ក្នុង​រយៈពេល​នៃ​ការបង្ក្រាប​បទល្មើស​ខាងលើ​គេ​សង្កេតឃើញថា ម្ចាស់​ឈើ​ប្រណីត​ខាងលើ​មាន​ចេតនា ប​ន្ទុ​ច​បង្អាក់​ចំពោះ​ការបន្ត​នីតិវិធី​បង្ក្រាប​បទល្មើស​ជាក់ស្តែង​របស់​កងកម្លាំង​ដោយ​គេ​អង្កេត​ឃើញថា​ជន​ប្រព្រឹត្ត​បទល្មើស​បានខ​ល​ទៅ​ឆ្វេ​ក​ឆ្វាច​ទៅ​អ្នកមានអំណាច​ក្នុងស្រុក និង​ខេត្ត ជាពិសេស​ជន​ប្រព្រឹត្តល្មើស​ម្នាក់នេះ​បាន​និយាយ​ក្តែ​ងៗ និង​ថា​គេ​ខ​ល​ទៅ​អភិបាលខេត្ត​សិន​។ មិនតែប៉ុណ្ណោះ បុគ្គល​ជា​ជនល្មើស​បាន​តវ៉ា​ផ្លូវច្បាប់​ជាមួយ​ព្រះរាជអាជ្ញា​ព្រមទាំង​បាន​ប្រើ​សំដី​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​ខេត្ត មក​ជជែក​ចំពោះមុខ លោក​ព្រះរាជ​អ​ជ្ញា និង​កម្លាំង​ជំនាញ​រួមទាំង​ក្រុម​អ្នកសារព័ត៌មាន​យ៉ាងច្រើន​។​
​តែ​ការអន្តរាគមន៍​ស្វែងរក​ជំនួយ​ពី​ជនល្មើស​ទៅកាន់​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​មាន​អភិបាលខេត្ត​ជាដើម​នោះ មិនបាន​សម្រេច​ដូច​បំណង​របស់ខ្លួន​នោះឡើយ ខណៈ​លោក ជា សុភ័ក្ត្រ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ប្រើ​ឆន្ទានុសិទ្ធិ តាម​គតិយុត្តិ​ច្បាប់ បង្ក្រាប​បទល្មើស​ទល់​តែ​បានសម្រេច​យ៉ាង​ជោគជ័យ​បើ​ទោះ​បទល្មើស​ជាក់ស្តែង​ខាងលើ​មាន​ខាង​ណា ខាង​ណី​ជា​អ្នកមានអំណាច​បម្រុង​ធ្វើការ​រារាំង​យ៉ាងច្រើន​ក៏ដោយចុះ​។​
​ថ្វីត្បិតតែ​ម្ចាស់​ឈើ​ដែលជា​ជនល្មើស​រក្សាទុក​ឈើ​ប្រណីត ដោយ​ល្មើសច្បាប់ មិន​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​មែន ប៉ុន្តែ​សមត្ថកិច្ច​តុលាការ និង​ជំនាញ​នឹង​បង្ក​នីតិវិធី​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​ក៏​មិនដឹង ព្រោះ​ជា​សិទ្ធិ​ផ្លូវច្បាប់​របស់​អំណាចតុលាកា​រ​។​
​សូមបញ្ជាក់ថា ខណៈដែល​កម្លាំងប្រដាប់អាវុធ​មិនទាន់​បានមក​ទាន់​ជន​ប្រព្រឹត្ត​បទល្មើស​បាន​គេចខ្លួនបាត់​អាច​សង្ស័យថា មាន​អ្នកការពារ​ជាម​ន្ត្រីៗ​ដែល​គេ​ស្នើសុំ​អន្តរាគមន៍​នោះ​ពន្យល់​ផ្លូវច្បាប់​បាន​មុន​។​
​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​កន្លែង​កំពុង​បង្ក្រាប​ថា ឈើ​ប្រណីត​ទាំងនេះ​ត្រូវ​ដឹក​តាម​រថយន្តឈ្នួល​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែរ ដើម្បី​ចាត់ការ​បន្ត​៕

img-20161229-wa0045img-20161229-wa0044img-20161229-wa0043img-20161229-wa0041