លោកមេធាវី ពេជ រតនា ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ
រាជធានីភ្នំពេញ៖ទីបំផុតតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តទោសត្រឹម២ឆ្នាំប៉ុណ្ណោះ ដោយជាប់ចោទពីបទប៉ុនប៉ងសូកប៉ាន់ចៅក្រម។
លោកមេធាវី ពេជ រតនា សារភាពថា លោកពិតជាបានយកប្រាក់មួយចំនួន ដើម្បីសូកប៉ាន់ចៅក្រមស៊ើបសួរ ដើម្បីកុំឲ្យឃុំខ្លួនកូនក្ដីប្រាកដមែន ។ ប៉ុន្តែចៅក្រម ពុំព្រមទទួល រួចក៏ត្រូវសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង។ លោកមេធាវី ពេជ រតនា សារភាពបែបនេះនាសវនាការកាលព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ៕