មន្ត្រី​CPP និង​CNRP​ទុក​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​បន្ត​ដេក​ក្នុង​គុគ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ជំនួប​ចរចា​បន្ត​វប្បធម៌​សន្ទនា​ជាថ្មី​រហូត​លើកលែងទោស​លោក កឹម សុខា ឲ្យ​មាន​សេរីភាព មន្ត្រី​បក្សប្រឆាំង​បាន​អះអាងថា នឹងមាន​ការពិភាក្សាគ្នា​រវាង​គណបក្ស​ទាំង​២ ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី គ​.​ជ​.​ប នា​ចុងខែ​ធ្នូ​នេះ ។​
​ប៉ុន្តែ​ចុងខែ​បានមក​ដល់​ហើយ​ទាំង មន្ត្រី​បក្ស​កាន់អំណាច និង​បក្សប្រឆាំង សុទ្ធតែ​អះអាង​ប្រហាក់ប្រហែលគ្នា​ថា គ្មាន​ជំនួប​កំពូល​ណាមួយ ធ្វើឡើង នៅ​ចុងខែ​ធ្នូ​នេះ ដើម្បី​ឈានទៅ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស ដូចដែល​បាន​អះអាង​កន្លងទៅ​នោះទេ ។ ដូច្នេះ​មានន័យថា មន្ត្រី​ទាំងអស់នោះ​បន្ត​ដេក​គុគ​ដដែល ។​
​សូមជម្រាបថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប​គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង​ដា និង​លោកស្រី លឹម មុនី និង​មន្ត្រី គ​.​ជ​.​ប លោក នី ចរិយា ត្រូវបាន​តុលាការ សម្រេច​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធ​គារ​បណ្តោះអាសន្ន​ជិត​៨​ខែ​មកហើយ ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង សំណុំរឿង​ស្នេហា​ដ៏​ចម្រូងចម្រាស់​ជាមួយ របស់​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា ដែល​គេ​ចាត់ទុកថា​ជា​រឿង​នយោបាយ៕

photo_template_872x562-11