ភ្នំពេញ៖កើតភ្លើងប្រច័ណ្ឌប្តីថ្នាំកណ្តុរក្នុងម្ហូបអារហាឱ្យប្រពន្ធហូបឱ្យស្លាប់ទៅមួយគ្នាទាំងនាងផ្ទៃពោះ៧ខែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹងស្ត្រីជាប្រពន្ធមកសង្គ្រោះមកមន្ទីពេទ្យ(ឡាំ ប៊ុនថន)ទាន់ពេលវេលាហេតុការដ៏ភ្ញាក់ផ្អើលមួយនេះបានកើតនៅវាលាម៉ោង១២ និង០៦នាទីថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ
ស្ថិតនៅផ្ទះជួលជនរងគ្រោះភូមិត្រពាំក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។
ភ្លាមៗនោះលោក យឹម សារ៉ាន់អធិការខណ្ឌបានដឹកនាំកម្លាំងចុះអន្តរាគមន៍បញ្ជូនស្ត្រីជាប្រពន្ធទៅសង្គ្រោះបន្តនៅមន្ទីពេទ្យព្រះកុសមៈ និងឃាត់ខ្លួនបុរសជាប្តីមកសួរមូលហេតុផងដែរ។
លោក យឹម សារ៉ាន់បានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ កម្មការិនីរោងចក្រស្នាក់នៅផ្ទះជួល និងស្នាក់នៅកន្លែងកើតហេតុខាងលើចំណែកបុរសជាប្តីឈ្មោះ ទូច សំអឿន អាយុ២២ឆ្នាំ៕