ការវាយប្រហារតាមអាកាសរបស់តួកគីសម្លាប់មេដឹកនាំជាន់ខ្ពស់ ISIS ម្នាក់
អង់ការ៉ា៖មេដឹកនាំកំពូលថ្នាក់តំបន់របស់ក្រុមរដ្ឋអ៊ីស្លាម ISIS ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោមការវាយប្រហាររបស់កងទ័ពអាកាស ទម្លាក់គ្រាប់បែករបស់តួកគី ទៅលើតំបន់ al-Bab នៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
មេដឹកនាំកំពូលខាងលើនេះមានឈ្មោះថា Ebu Husen Tunusi បានស្លាប់នៅពេលដែលក្បូនរថយន្តរបស់លោកបានទទួលរងដោយគ្រាប់បែកទម្លាក់ពីយន្តហោះចម្បាំងតួកគី ស្ថិតនៅតំបន់ al-Bab។ គួរបញ្ជាក់ថាប្រទេសតួកគីកំពុងតែបំពេញប្រតិបត្តិការមួយនៅឡើយ ដែលមានឈ្មោះថា Euphrates Shield ដើម្បីកម្ចាត់ក្រុមភេរវករ ជាពិសេសក្រុម ISIS ពីទឹកដីស៊ីរី៕