ខេត្តបន្ទាយមានជ័យ៖ភូមិចំនួន២០ ក្នុងឃុំ៣មាន ឃុំអូរបីជាន់ ឃុំសូភី និងឃុំសិង្គ ក្នុងស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជយ័កំពង់ប្រកាសភាពអាសន្នការខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋានសហគមន៍និងនៅតាមគ្រួសារ។
លោក នួន ជួម មេភូមិអូរបីជាន់ លោក ទន ប្រុស មេភូមិថ្នល់បត់និង លោក ជូរ សុភ័ណ ក្រុមប្រឹក្សាឃុំអូរបីជាន់បាននិយាយប្រាប់អ្នកយកព័ត៌មានដូចៗគ្នាថាដោយសារតែឆ្នាំនេះមានភ្លឿងធ្លាប់មកចំស្រុកអូរជ្រៅតិចតួចគ្រាន់តែសើមដីតែប៉ុណ្ណោះបណ្តាលឲ្យគ្មានទឹកធ្វើស្រែមកដល់រដូវច្រូតកាត់នេះស្រូវរបស់ប្រជាកសិករក្នុងឃុំចំនួន៣ មានឃុំ សឹង្គ ឃុំសូភី និងឃុំអូរបីជាន់មានចំនួន៣.០០០ហិចតាខូចខាតអស់ទាំងស្រុងប្រមូលផលស្រូវបានតិចតួចណាស់ប្រជាកសិករខាតចុងខាតដើម។ហើយប្រជាពលរដ្ឋចំនួន៥០០គ្រួសារកំពង់ប្រឈមនិងការខ្វះទឹកប្រើប្រាស់យ៉ាងខ្លាំង ព្រោះ អូរ បឹង បួរ ប្រឡាយ រីងហួតស្ងួតអស់ចាប់តាំងពីខែវស្សារហូតមកដល់សព្វថ្ងៃនេះ។
មេភូមិនិងក្រុមប្រឹក្សាបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋទាំង៥០០គ្រួសារនោះអ្នកមានលទ្ធភាពកំពង់នាំគ្នាទិញទឹកយកមកប្រើប្រាស់នៅតាមផ្ទះក្នុង១រថយន្តធំមានតំលៃ៤០.០០០រៀលចំណែករថយន្តតូចវិញក្នុង១រថយន្តតំលៃ២៥.០០០រៀលចំណែកអ្នកគ្មានលទ្ធភាពទិញទឹកវិញយកម៉ូតូនិងកង់ដាក់បីដុងស្វែងទឹកនៅតាមអណ្តូងបុកនៅតាមសាលារៀនយកមកប្រើប្រាស់នៅតាមគ្រួសារ។មេភូមិនិងក្រុមប្រឹក្សាបានបញ្ជាក់ទៀតថាចំណែករថយន្តដឹកទឹកវិញទៅយកទឹកមកលក់ឲ្យប្រជាពលរដ្ឋមានចំងាយជិត២០គីឡូម៉ែត្រឯណោះឥឡូវតំលៃនៅថោកតែនៅពេលដាច់ទឹកខ្លាំងប្រហែលមួយរថយន្តតំលៃយ៉ាងតិចក៏៥០.០០០រៀលដែរ។លោកបញ្ជាក់ទៀតថានៅស្រុកអូរជ្រៅនេះកន្លងមកមានអាជ្ញាធម៌ខេត្តបានចុះទៅកាយស្រះយក្សជាច្រើនកន្លែងដែរតែវាមានភ្លៀងធ្លាក់តិចពេកធ្វើឲ្យស្រះទាំងអស់គ្មានទឹក។ពាក់ព័ន្ធនិងប្រជាពលរដ្ឋ២០ភូមិនិង៣ឃុំកំពង់ខ្វះខាតទឹកប្រើប្រាស់នោះមេភូមិនិងក្រុមប្រឹក្សាបានធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរថៃនៅជាប់ភូមិជាមួយគ្នាដែរតែខាងភាគីថៃបដិសែកមិនឲ្យខ្មែរយកទឹកពីប្រទេសថៃមកប្រើឡើយព្រោះសំអាងថាក្នុងភូមជិតនោះគ្មានទឹកប្រើប្រាស់ដែរព្រោះសព្វថ្ងៃនេះខាងថៃកំពង់មូមទឹកពីអាងស្តុបទឹកមានចំងាយរាប់រយគីឡូម៉ែត្រមកឲ្យប្រជាពលរដ្ឋគេប្រើ។
លោកមេភូមិបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋកំពង់ខ្វះទឹកប្រើប្រាស់ខ្លាំងនោះមានអង្ការម៉ារីតាន់មកធ្វើការទំនាក់ទំនងចង់បុកអណ្តូតជាច្រើនកន្លែងដែរតែរហូតមកដល់សព្វថ្ងៃនេះបាត់ឈឹងគ្មានស្រមោលអស់លោកមកម្នាក់សោះឡើយ៕